ព្រឺរោមខ្ញាក ដាក់​ចំណី​ឲ្យ​ត្រី​ឆ្លាម​ស៊ី នារី​ម្នាក់​ប៊ិះ​ត្រូវ​ត្រី​ត្របាក់​ទាំង​រស់​ (មានវីដេអូ)

ប្រទេសអូស្ត្រាលី៖បើយោងតាមវីដេអូ​គួរឲ្យ​រន្ធត់​បង្ហាញ​ពី​នារី​ម្នាក់ឈ្មោះMelissa Brunning អាយុ ៣៤​ឆ្នាំ​ស្រែក​ឡើង​ភ្លាត់​សំឡេង ពេល​កំពុង​បោះ​ចំណី​ចូល​សមុទ្រ​ឲ្យ​ហ្វូង​ត្រី​ស៊ី ក៏​ស្រាប់តែ​ត្រូវ​ត្រី​ឆ្លាម​១​ក្បាល ហក់​ឡើង​ត្រ​បាក់ដៃ​និង​ងូ​សនាង​ចុះ​ក្នុង​ទឹកធ្វើឲ្យភ័យលួសព្រលឹងអស់គ្រប់គ្រប់គ្នា ។​​ក្រុម​ភ្ញៀវទេសចរ នៅតែ​មិន​រអែង​ក្នុង​ការបោះ​ចំណី​ចុះ​ឲ្យ​វា​ស៊ី ដោយ​ស្មាន​មិន​ដល់​ថា ជួប​រឿង​គួរ​ឲ្យ​តក់ស្លុត​ដូច្នេះ​ឡើយ ។

ទោះបានដឹងថាវាមានគ្រោះថា្នក់តែនាងនៅតែបន្តឲ្យចំណីដល់វា ​ស្រាប់តែ​ហាមាត់​យ៉ាង​អំ​ញោច​ខ្លួន​ឡើង និង​ត្រ​បាក់ដៃ​នាង រួច​អូស​ចុះ​ទឹក​ធ្វើឲ្យ​នាងរ​ន្ធ​ត់​ស្រែក​ឡើង​ភ្លាត់​សំឡេង ។ សំណាងល្អ មិត្តភក្តិ​ម្នាក់​នៅ​ក្បែរ​នោះ​បាន​ទាញ Melissa ឡើង​លើ​ទូក​វិញ​ទាន់ បើមិនដូច្នេះទេ​នាង​ប្រហែល​ក្លាយ​ជា​ចំណី​ត្រី​បាត់ទៅហើយ ។​ហើយនាងក៏បានផ្តល់ជាទូន្មាន​គ្រប់​គ្នា​មិន​គួរ​ធ្វើ​តាម​នាងព្រោះថាវាគ្រោះថ្នាក់ណាស់ ។

Leave a Reply

Your email address will not be published. Required fields are marked *

shares