ប្រុងប្រយ័ត្នឲ្យមែនទែនគ្នាយើង ប្រយ័ត្នបែកធ្លាយ មានលួច​តម្លើង​កាមេរ៉ា ថត​ទិដ្ឋភាព​គូស្នេហ៍​រួម​រ័ក្ស​គ្នា ក្នុង​សណ្ឋាគារ ដើម្បី​យកទៅ​លក់…​

ប្រទេសចិន៖បើយោងប្រភពព័ត៍មានកាសែត SCMP បានឲ្យដឹងថា​ បុរស​ម្នាក់​បាន​ត្រូវ​ចាប់ខ្លួនព្រោះថាបាន​លួច​បង្កប់​កាមេរ៉ា​ដើម្បី​ថត​យក​ទិដ្ឋភាព​រួម​រ័ក្ស​ក្នុង​សណ្ឋាគារ​របស់​អតិថិជន​។​ការធ្វើទង្វើរដែលប៉ះពាល់ទៅដល់សិទ្ធឯកជនរបស់គេម្នាក់ៗសុទ្ធតែមានទោស ដូច្នេះអ្នកទាំងអស់គ្នាគួរតែគោរពសិទ្ធគ្នាទៅវិញទៅមក។ដូចជាបុរសម្នាក់នេះអញ្ចឹងគាត់បានថតសកម្មភាពរួមរ័ក្សរបស់អតិថិជនក្នុងសណ្ឋាគារទៅលក់លើ​បណ្តាញ​អន​ឡាញ ។​ក្រោយពេលដែល​ហេតុការណ៍នេះ​បាន​បែកធ្លាយ គ្រា​ដែល​គូស្នេហ៍​ពីរ​នាក់​ត្រៀម​រៀបការ​បានមក​ស្នាក់​នៅ​សណ្ឋាគារ​នេះ ហើយក៏​បាន​រកឃើញ​កាមេរ៉ា​នេះ ។​

​ព្រោះតែធ្លាប់មានករណីបង្កប់កាមេរ៉ាបែបនេះក្នុងសណ្ឋាគារបានជាគូរស្នេហ៍មួយគូរនេះរកមើល ហើយក៏ប្រទះឃើញមានកាមេរ៉ា គេ​ក៏​រាយការណ៍​ប្រាប់​ទៅ​ប៉ូលិស ។ ​សណ្ឋាគារ​បាន​បដិសេធ​ថា​ខ្លួន​ពុំ​មាន​ធ្វើ​បែប​នេះ​ឡើយ ប៉ូលិស​ក៏បាន​តាមដាន ហើយ​រកឃើញ​កន្លែង​ជនល្មើស​រស់នៅ ក្រោយ​ការសួរចម្លើយ​បុរស​នោះ​សារភាពថា ព្រោះ​ខ្លួន​ជំពាក់​លុយ​គេ ទើប​ខ្លួន​បែកគំនិត​រក​លុយ​សង​គេ​ឲ្យបាន​លឿន​បំផុត ។ ជនល្មើស​សារភាពថា ខ្លួន​រក​លុយ​បាន​ប្រមាណ ២០០០​យាន់ (​ប្រហែល ៣៥០​ដុល្លារ​) ហើយប៉ូលីសក៏បានចាប់ជនល្មើសនឹងធ្វើតាមច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *

shares