នុះ ក្រោយពីល្បីមន្ទីរពេទ្យមួយកន្លែង ដោយព្យាបាលជំងឺគ្រុនឈាម យកថ្លៃរហូតដល់ទៅ ៥២០០ដុល្លារ ស្រាប់តែឯកឧត្តម វីល្លាម បានចេញមុខប្រតិកម្មថា

ប្រិយមិត្ដបានដឹងហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បងប្រុសម្នាក់ដែលគាត់មានឈ្មោះ ខេមរា គូប៉ូតា បានបង្ហោះទិដ្ឋភាពវីដេអូ ដែលធ្វើឲ្យមហាជនបាននាំគ្នា ស៊ែរ និងចែករំលែកតៗគ្នាយ៉ាងច្រើន ដោយនៅក្នុងយីហោគ្លីនិច មួយមានឈ្មោះថា បន្ទប់ពិនិត្យ និងព្យាបាលជំងឺ វេជ្ជបណ្ដិត ហម ឡុង បានទារថ្លៃព្យាបាលពីក្រុមគ្រួសារអ្នកជំងឺ អស់ចំនួនរហូតទៅដល់ជាង ៥២០០ដុល្លារឯណោះ សម្រាប់ថ្លៃព្យាបាលជំងឺគ្រុនឈាម កុមារ២នាក់ និងសម្រាប់ការសម្រាកការព្យាបាលអស់រយៈពេល ៩ថ្ងៃ។


ដោយឡែកបន្ទាប់ពីរឿងមួយនេះ ត្រូវបានផ្ទុះចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុក និងមតិមហាជនមានការរិះគន់យ៉ាងខ្លាំងផងនោះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដម វីល្លាម បានមានការប្រតិកម្មចំពោះរឿងនេះភ្លាម និងបានលើកឡើង ទាក់ទងចំពោះរឿងខាងលើនេះ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖


“ប្រសិនជាការពិត វាមិនខុសអ្វីពី ប្លន់ទេ ដែលត្រឹមជំងឺគ្រុនឈាមសម្រាកព្យាបាល៩ថ្ងៃអស់រហូត ៥២០០ដុល្លានោះ នេះជាបន្ទប់ពិនិត្យជំងឺធម្មតា មិនមែនជាគ្លីនិកឯកជនមានស្តង់ដាត្រឹមត្រូវនោះឡេីយ តម្លៃនេះគឺ គេហៅថាប្លន់តាមវិជ្ជាជីវៈ ត្រូវមានវិធានការបន្ទាន់ បណ្ដែតបណ្ដោយបែបនេះគឺបណ្ដាលអោយខូចឈ្មោះ ពេទ្យគេដែលល្អផ្សេងទៀត


ករណីរបៀបនេះក្នុងកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល យេីងខ្ញុំនិងលេីកឡេីងដេីម្បីទប់ស្កាត់ការយកសេវាសុខាភិបាលឯកជនដែលថ្លៃហួសកំរិត ! ជាពិសេសគួរមានច្បាប់កំណត់ផងដែរ ចំពោះសេវាសុខាភិបាលឯកជន ថាហ៊ានយកលុយគេ ចុះបេីអ្នកជំងឺមានបញ្ហា តេីការទទួលខុសត្រូវគឺរបៀបណា”? ៕


ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *