ហួសចិត្ត គ្រាន់តែពុំពេញចិត្តសេវាកម្ម ស្ត្រីនេះវាយបំផ្លាញរបស់ទ្រព្យក្នុងហាងកែសម្ផស្សគេឡើងខ្ទេច តែម្ចាស់ហាងមិនពេញចិត្តនឹងសំណងត្រឹមប៉ុណ្ណឹង!! (វីដេអូ)

​បើ​យោងតាម​ការ​បង្ហោះ​របស់​នាយកដ្ឋាន​ប៉ូលីស Hazelwood ទាក់ទង​នឹង​ស្ត្រី​ម្នាក់​ដែល​បាន​បំផ្លិចបំផ្លាញ​ហាង​កែ​សម្ផស្ស​មួយ​ឈ្មោះថា “Happy Nails Salon”។ក្រោយពេលដែលវីដេអូត្រូវបានបង្ហោះក្នុងបណ្តាញសង្គមស្រ្តីម្នាក់នោះត្រូវបានចាប់ខ្លួនប៉ុន្នានថ្ងៃ។ដែលជុំវិញរឿងរ៉ាវដែលប៉ូលីសបានសាកសួរបានឲ្យដឹងថា ស្រ្តីម្នាក់នោះធ្វើទង្វើរបែបនេះ ​វាយបំផ្លាញ​របស់របរ​មួយចំនួនឡើង​រាយ​ប៉ាយ​នៅក្នុង​ហាង​នោះ និងរុញទូដាក់ថ្នាំក្រចក​ដោយ​ពុំ​ពេញចិត្ត​នឹង​សេវាកម្ម​របស់​ហាង Happy Nails Salon ។

ចំណែកឯ​ម្ចាស់​ហាង Happy Nail Salon ឈ្មោះថា Sara Nguyen បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​នាង​ត្រូវបាន​ផ្តល់ជូន​នូវ​ការជួសជុល ឬ សំណង ប៉ុន្តែ នាង​នៅតែ​ពុំ​ពេញ​ចិត្តនឹង​ជម្រើស​នេះ​ទេ ។ នាង​ចង់បាន​របស់របរ​រ​បស់​នាង​ថ្មី​ឡើងវិញ ជាមួយ​សំណង​» ។ ហេតុនេះ នាង​ក៏បាន​រាយការណ៍​ទៅ​ប៉ូលីស ដើម្បី​ដោះស្រាយ​បញ្ហា​នេះទៅតាមផ្លូវច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *

shares