បើមិនជឿកុំប្រមាថ ដើម​ល្ហុង “​រន្ទះបាញ់​មិន​ងាប់​” បែរ​ជា​បែកមែក​សាខា ផ្តល់​ផ្លែ​មិន​ឈប់ ហើយ​ថែមទាំង​ផ្អែម​ទៀតផង​

​ប្រទេស​វៀតណាម៖រឿងចម្លែកនឹងបាតុភូតចម្លែកចេះតែបន្តកើតមានឡើងចំពោះយើងគ្រប់គ្នា ដូចជាកសិករ​ម្នាក់ឈ្មោះថាលោក បេន មានន​ដាំ​ដើម​ល្ហុង​មួ​យ​ដើម​នៅ​ពី​មុខ​ផ្ទះ ថ្ងៃមួយ​មេឃ​ភ្លៀង ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ដាច់​ជា​ពីរ ។គាត់​គិតថា វា​នឹង​ងាប់ព្រោះថាវាដាច់ជាពីរបែបនេះ ប៉ុន្តែ​អ្វីផ្ទុយពីរការគិតរបស់គាត់ទៅវិញ វា​បែរជា​បែក​ភ្នែកមាន​ធាង​ដល់​ទៅ ១២ ហើយ​ចេញ​ផ្លែ​គ្រប់​ពេល ព្រមទាំង​ផ្អែម​ចម្លែក​ទៀតផង ។​

កសិករបានប្រាប់ថា ល្ហុង​១​ដើម​នេះ​វា​ដុះ​ដោយ​ខ្លួនឯង​នៅ​ទីលាន​មុខ​ផ្ទះ​គាត់ ឥឡូវ​ដើម​ល្ហុង​នេះ​មាន​កម្ពស់​ដល់​ទៅ ១០​ម៉ែត្រ គល់​វា​មាន​ទំហំ​ដល់​ទៅ ៨​តឹក​ឯណោះ ក្នុង​១​ឆ្នាំៗ ល្ហុង​មួយ​ដើម​នេះ​បាន​ផ្តល់​ផល​ឲ្យ​គ្រួសារ​គាត់​រាប់រយ​ផ្លែ ដែល​ក្នុង​១​ផ្លែ​មាន​ទម្ងន់​ពី ២-៣ គីឡូក្រាម ។​ដែលវាបានផ្តល់ផលគួរជាទីគាប់ចិត្តដល់កសិករម្នាក់នោះ ហើយកសិករក៏សប្បាយចិត្តតែក៏ចម្លែកក្នុងចិត្តដែរហេតុអ្វីក៏បាតុភូតចម្លែកបែបនេះកើតមានឡើង។

Leave a Reply

Your email address will not be published. Required fields are marked *

shares