ទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន ឆ្កែ​មួយ​ក្បាល​នេះ​ព្រុស​មិន​ឈប់​សោះ​ពេញ​មួយ​យប់ ថ្ងៃ​បន្ទាប់​ទើប​ម្ចាស់​វា​ដឹង​មូលហេតុ និង​សោកស្តាយ​យ៉ាងខ្លាំង​…

​ប្រទេស​ឥណ្ឌូនេស៊ី៖ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងរួមមកហើយថាឆ្កែគឺជាសត្វដែលមនុស្សចូលចិត្តណាស់ព្រោះតែវាឆ្លាត ហើយចេះព្រមទាំង​មាន​ភាពស្មោះត្រង់​ជាមួយនឹង​​ម្ចាស់ទៀតផង​។ ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងហើយថាឆ្កែ​ខ្លះ​ហ៊ាន​ប្រថុយ​ជីវិត​ខ្លួនឯង​ដើម្បី​ការពារ​ម្ចាស់​ពី​គ្រោះថ្នាក់ទៀ​ផង ហើយ​រឿង​នេះ​បានកើត​​ឡើង​ទៅលើ​បុរស​ម្នាក់​ឈ្មោះ Achy Wijaya ដែល​ឆ្កែ​របស់​គាត់​បាន​លះបង់​ជីវិត​ដើម្បី​ការពារ​គាត់​។​​រឿង​អាក្រក់​កើតឡើង ឆ្កែ​របស់​គាត់​ព្រុសពេញ​មួយ​យប់​មិន​ព្រម​ឈប់​សោះ​គាត់គិតថាវា​ឃើញ​ឆ្មា ឬ​សត្វ​ដទៃ​ប៉ុណ្ណោះ នៅ​យប់​ដដែល នៅពេល​​ឆ្កែ​គាត់​ឈប់​ព្រុស គាត់​ក៏​បាន​ទៅ​ចូល​ដេក​។​

ក្រោយពេលដែលឆ្កែបានងាប់នៅលើឥដ្ឋបន្ទាប់ពីគាត់ភ្ញាក់ឡើងទើបគាត់បានដឹងថាមានចោរប៉ងចូលផ្ទះគាត់ តែចូលមិនបានព្រោះមានឆ្កែចាំព្រុសហេតុនេះបានជាពួកចោរនោះបំពុលឆ្កែរបស់គាត់ងាប់បែបនេះ។​គាត់​បញ្ជាក់​ថា គាត់​បាន​ព្យាយាម​បណ្តេញ​ជាតិពុល​ចេញ ដោយ​ឲ្យ​វា​ផឹក​ទឹកដោះ​គោះ ប្រេង និង​ទឹក​​ដូង​ជាដើម ប៉ុន្តែ​វា​មិន​បាន​ផល​សោះ​។​​ប្រហែលជាវាពិបាកក្នុងខ្លួនខ្លាំងហើយព្រោះមាន​ហូរ​ទឹកភ្នែក​ផងដែរ ហើយវាទ្រាំមិនបានក៏ងាប់បាត់ទៅ។

Leave a Reply

Your email address will not be published. Required fields are marked *

shares