ពិតជាខ្លាំងមែន ក្មេងស្រី​តូច​ប៉ុណ្ណឹង​សោះ​! ចេះ​សម្តែងស៊ីប្រាក់លាន​បាត់ទៅហើយ​ (មានវីដេអូ)

កូនៗគឺជាអ្វីៗគ្រប់យ៉ាងរបស់ឪពុកម្តាយ ដូចជានៅក្នុងវីដេអូនេះអញ្ចឹង​​ក្មេងស្រី​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​នេះ​ធ្វើ​ពុត​ជា​ជាប់​ដៃ​ក្នុងធុងទឹក និង​ធ្វើ​ទឹកមុខដូចជា​មែនទែន​ ​ប៉ុន្តែ​ការពិត​នាង​គ្រាន់តែ​សំដែង​ដើម្បីឲ្យ​គេ​ជួយ​សោះ​ចុងក្រោយសើចបិទមាត់មិនជិត។​ក្រឡេកមើលវីដេអូនាងបានធ្វើទឹកមុខដូចជា​នាង​ឈឺ​ខ្លាំង​​ណាស់ និង​ចង់​យំ​ផង ប៉ុន្តែ​នៅពេល​សមាជិកគ្រួសា​រនា​ង​ទៅ​ជួយ និង​បាន​ដក​ដៃ​នាង​ចេញ​យ៉ាង​​ស្រួល នាង​បាន​លេង​យ៉ាង​សប្បាយទៀតផងព្រោះថាបោកគេបាន​។​

​នាង​មើលទៅ​ចាប់អារម្មណ៍​ក្នុងការ​ធ្វើ​បែប​នោះ​ថា ហើយ​នាង​តូច​នេះ​ក៏​បន្ត​ធ្វើ​លេង ដើម្បីឲ្យ​គេ​ជួយ​​នាង​។​នៅពេលដែលវីដេអូត្រូវបានបង្ហោះក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុកធ្វើឲ្យមានអ្នកចូលមើលនឹងគាំទ្រច្រើនមែនទែនអ្នកមើលរហូតដល់ទៅ​៣​លាននឹងមានអ្នកបញ្ចេញមតិថា៖​ ស្រីតូចឆ្លាតណាស់ចង់បបួលគេលែងជាមួយដើម្បីសប្បាយ។នឹងអ្នកខ្លះទៀតបានបញ្ចេញមតិថា ៖ ខ្ញុំគ្រឺតនឹងនាងតូចនេះមែនទែន គួរឲ្យចង់វាយមែនទែនចេះអីក៏ចេះយ៉ាងនេះ។កាលណាបានកូនឆ្លាតដូចគេទៅណ៎ បើមានកូនឆ្លាតបែបនេះថើបលុះក្ស័យហើយខ្ញុំ។

Leave a Reply

Your email address will not be published. Required fields are marked *

shares