លោកតាពិតជាខ្លាំងមែន លោកតាចំណាសម្នាក់ទ​ទួ​ច​ថា ខ្លួន​នឹងយក​ក្មេង​ស្រី​​​វ័យ​១១​ឆ្នាំ​ធ្វើ​ជា​​ប្រពន្ធ​ទី​៣​​​ទាល់​តែ​​បាន ទោះ​​ឧបសគ្គ​​​យ៉ាងណា​!!

​ប្រទេស​ថៃ៖បើយោងតាមច្បាប់វាមិនត្រឹមត្រូវទាល់តែសោះទាក់ទងទៅនឹង​បុរស​វ័យ ៤១ ឆ្នាំ​​​បាន​រៀបការ​នឹង​ក្មេងស្រី​អាយុ ១១ ឆ្នាំ ។​គាត់បាននិយាយថា គាត់​មិនបាន​លួចរ​ត់ទៅ​រៀបការ​ជាមួយ​«​ភរិយា​ទី​៣» ដ៏​ក្មេងខ្ចី​របស់គាត់​ទេ ។ ផ្ទុយទៅវិញ អាពាហ៍ពិពាហ៍​នេះ​ត្រូវបាន​ព្រមព្រៀង​ដោយ​ឪពុកម្តាយ​របស់​ក្មេងស្រី ដែល​បាន​ចូលរួម​ពិធីមង្គលការផងដែរគាត់បានសន្យាថានឹងរស់នៅជាមួយប្រពន្ធមួយរូបនេះនៅពេលនាងមានអាយុ១៦ ឆ្នាំ។

គាត់បាន​និយាយថា​៖ «​ខ្ញុំ​មានការ​ខកចិត្ត​ខ្លាំង ចំពោះ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​គួរ​ឲ្យ​អស់សំណើច​នេះ មកលើ​រូបខ្ញុំ នៅលើ​បណ្តាញ​សង្គម ព្រោះ​ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​ទី​៣​របស់ខ្ញុំ​រួចទៅហើយ​» ។គាត់បានបន្តថា​៖ «​ខ្ញុំ​កំពុង​មើល​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់ ដោយសារតែ​ការចោទប្រកាន់​មិន​ត្រឹមត្រូវ​ទាំងនេះ​» ។​គាត់បាននិយាយថានឹងពន្យាពេលរស់នៅជាមួយគ្នា ហើយ​គាត់​ក៏បាន​បដិសេធ​ការចោទប្រកាន់ថា អាពាហ៍ពិពាហ៍​របស់គាត់ កំពុង​ត្រូវបាន​បំបែកបំបាក់ ដោយសារតែ​ប្រពន្ធ​ទី​១ និង​ទី​២​របស់គាត់ បានស្នើ​សុំ​លែងលះ ។​គាត់បាននិយាយថាប្រពន្ធរបស់គាត់មិនបានឲ្យគាត់លែងលះជាមួយប្រពន្ធទី៣ទេ​ផ្ទុយទៅវិញ បែរជា​ទទួលយក​អាពាហ៍ពិពាហ៍​របស់គាត់ ជាមួយ​ប្រពន្ធ​ទី​៣ថែមទៀតផង ។

Leave a Reply

Your email address will not be published. Required fields are marked *

shares