ឪពុកម្តាយ បង្កើត និង​ចិញ្ជឹម​ពិបាក​ស្ទើរ​ស្លាប់ តែ​ក្មេងប្រុស​ម្នាក់​នេះ បែរ​ជា​ប្តឹង​ឪពុក​ម្តាយ​វិញ ដោយសារ​ហេតុផលនឹកស្មានមិនដល់…

​បុរស​វ័យ​ជំទង់​អា​មេ​រិច​ម្នាក់​រស់​នៅក្នុង​ទីក្រុង St-Louis រដ្ឋ Missouri កំពុង​តែ​បង្កើត​រឿង​ប្លែក មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិច បន្ទាប់ពី​គាត់​បាន​ប្តឹង​ឪពុក​ម្តាយបង្កើត ដោយសារ​តែ​បង្កើត​គាត់​មក ឲ្យមាន​ស្បែកស​។​ជុំវិញរឿងរ៉ាវដែលទាក់ទងទៅនឹង​បុរស​វ័យ​ក្មេង​ម្នាក់​នោះ​ឈ្មោះ​ថា Anthony Dwight អាយុ ១៧​ឆ្នាំ​គាត់មានភាពអាម៉ាសពីព្រោះ​គាត់​កើតមក​​មាន​ស្បែក​សនឹងប៉ង​សម្លាប់ខ្លួន​ទៀតផង។ ​បុរស​នោះ​បាន​បញ្ជាក់ថា “​នៅ​ពេល​ខ្ញុំ​នៅ​តូច ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ងូតទឹក ដើម្បី​លាង​សម្អាត​ស្បែ​កស​របស់​ខ្ញុំ​ឲ្យ​រលាយបាត់ ប៉ុន្តែ​វា​មិន​ជ្រះ​សោះ​”​។​ចំនែក​ឪពុក​ម្តាយ​របស់​គាត់មានកាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាបុរសវ័យក្មេងនោះបាន​ជួល​មេធាវី​ដើម្បី​ប្តឹង​ពួកគាត់​។​

​ពួកគាត់​ប្រាប់​អ្នក​សារពត៌មាន​ដូច្នេះ​ថា “​ពួក​យើង​គ្រាន់តែ​ចង់​បញ្ឍប់​អ្វី​ដែល​គាត់​​ធ្វើ​ទាំង​មិន​សម​ហេតុផល និង​ចង់ឲ្យ​គាត់​ត្រឡប់មក​ផ្ទះ​វិញ​។ ពួកយើង​ស្រឡាញ់​គាត់ ទោះ​គាត់​មាន​ស្បែក​ពណ៌​ណាក៏ដោយ​”​។​​ពិតជាចម្លែកខ្លាំងមែនទែនដែលកូនប្តឹង​ទារ​សំណង​ពី​ឪពុក​ម្តាយ​របស់​គាត់​ចំនួន ២០.០០០​ដុល្លា ដើម្បី​ចំណាយ​លើ​ការព្យាបាល ដែល​គាត់​នឹង​ប្រែក្លាយ​ស្បែ​កស​របស់​គាត់ ទៅ​ជា​ខ្មៅ​វិញ​។​រីឯ​មេធាវី​របស់​លោក​បញ្ជាក់​ក្នុង​តុលាការ​ដូច្នេះ​ថា ចំនួន​ទឹកប្រាក់ ២០.០០០​ដុល្លា គឺ​វា​តិចតួច​ណាស់​ក្នុង​ការផ្លាស់ប្តូរ ជីវិត​កូនក្តី​របស់​គាត់​
ហើយឪពុកម្តាយទាំងពីក៏យល់ស្របតាមកូន។

Leave a Reply

Your email address will not be published. Required fields are marked *

shares