ជាសាររំលឹកដាសតឿន ស្លុតរន្ធត់! ក្មេងស្រី​ម្នាក់​​ឈឺ​​ចុក​ចាប់​​រហូត​​ទ្រាំ​លែង​បាន ដោយ​សារ​លទ្ធផល​ទម្លាប់​​តែង​ដេក «​ផ្អៀង​» មើល​​ទូរស័ព្ទ …

តៃវ៉ាន់៖រៀងរាល់យប់មុនពេលចូលគេងដែល​យើង​ម្នាក់ៗ​ចូលចិត្ត​ធ្វើនោះ គឺ​ការប្រើប្រាស់​ទូរស័ព្ទដៃ ។ អ្នកទាំងអស់គ្នាប្រាកដជា​មិនបានដឹងទេថាវាជាសកម្មភាព​ដ៏​អាក្រក់​ខ្លាំងណាស់ សម្រាប់​រាងកាយ​របស់​អ្នក ជាពិសេស​ប្រសិនបើ​អ្នក «​ដេក​ផ្អៀង​» ។​​ក្មេងស្រី​អាយុ ១៦ ឆ្នាំម្នាក់បាន​ជួប​បទពិសោធន៍​ឈឺ​ចុកចាប់​ខ្នង​ដ៏​ធ្ងន់ធ្ងរ ដែល​បាន​ជំរុញ​ឲ្យ​ម្តាយ​របស់​នាង ត្រូវ​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ ។

ក្រោយពេលពិគ្រោះជាមួយគ្រូពេទ្យក្មេងស្រីនោះ​កាំរស្មី X-ray លទ្ធផល​ពិតជា​គួរ​ឲ្យ​តក់ស្លុត​សម្រាប់​ក្មេងស្រី និង​ម្តាយ​របស់​នាងនាងត្រូវវះកាត់ឆ្អឹង ។ព្រោះថាខ្នងរបសនាង​កោង​យ៉ាងខ្លាំង​រហូតដល់ ៥០ ដឺ​ក្រេ ដោយសារ​ទម្លាប់​របស់​នា​ង​តែង​ដេក​ផ្អៀង​ទៅ​ស្តាំ​នៅលើ​គ្រែ និង​លេង​ជាមួយ​ទូរស័ព្ទដៃ​របស់​នាង ជាពិសេស​នៅលើ​ឆ្អឹង​កង​ទ្រូង និង​ឆ្អឹង​កង​ចង្កេះ​របស់​នាង ។​ពិតមែន​ហើយ រឿងនេះ​មិន​គ្រាន់តែ​ជា​បញ្ហា​តែមួយគត់ ដែល​វេជ្ជបណ្ឌិត​បាន​ជួបប្រទះ​នោះទេ ដោយ​លោក​បាន​និយាយថា មាន​ករណី​អ្នកជំងឺ​របស់លោក​បាន​រង​ការឈឺ​ចាប់ពី​ការ​កោង​ឆ្អឹងខ្នង ៣៨ ដឺ​ក្រេ ផងដែរ ។​ដូច្នេះហើយយើងគួរតែកាត់បន្តយការប្រើប្រាស់ទូសព្ទមុនចូលគេងចៀសវាងដូចក្មេងស្រីខាងលើ។

Leave a Reply

Your email address will not be published. Required fields are marked *

shares