ដល់ក​! ចោរ​ស្រីនេះ​រត់​គេចប៉ូលីស ទៅ​ពួន​សម្ងំ​ក្នុង​ពិ​ដាន​ហាង មានអី ជួបរឿអនឹកស្មានមិនដល់(វីដេអូ)

​ប្រទេស​កា​ណា​ដា៖បើយោងតាមវីដេអូដែលបានចែកចាយក្នុងបណ្តាញសង្គមទាក់ទងទៅនឹងចោស្រីម្នាក់ឈ្មោះ Brittany Burke អាយុ ២៩ ឆ្នាំនឹងចោរប្រុសម្នាក់​ឈ្មោះ Richard Pariseau អាយុ ២៨ ឆ្នាំ ​ចោរស្រីបាន​ធ្លាក់ចុះ​ពី​ពិ​ដាន​ហាងមួយកន្លែងដែលនាងបានលាក់ខ្លួន ។​
​ ដើម្បី​គេច​ពី​ការចាប់ខ្លួន​របស់​ប៉ូលីស បន្ទាប់ពី​ពួកគេ​បាន​ព្យាយាម​ប្រើ «​កាត​ឥណទាន​ដែល​លួចបាន​» ដើម្បី​ទិញ​សូ​ដា​១​កំប៉ុង ក្នុងតម្លៃ ១.៣៩ ដុល្លារ ពី​ហាង​មួយកន្លែង ។

​នៅពេល​មន្ត្រី​ម្នាក់​បាន​ព្យាយាម​ចាប់ខ្លួន​ចោរ​ប្រុស​ស្រី​ទាំងពីរប៉ុន្តែពួកគេ​រឹងទទឹង​ការចាប់ខ្លួន​របស់​ប៉ូលីស ។​​ខណៈពេលដែល​មន្ត្រី​បាន​ព្យាយាម​គ្រប់គ្រង​វាយខ្នោះ​ចោរ​បុរស នៅពេលនោះ ចោរ​ស្ត្រី​បាន​រត់​ទៅកាន់​ផ្នែក​ខាងក្រោយ​ហាង និង​ព្យាយាម​រត់គេចខ្លួន ។​​ប៉ូលីស​បាន​និយាយថា «​នៅពេលដែល​សមាជិក​នៃ​កងកម្លាំង​សមត្ថកិច្ច RCMP បាន​ទៅដល់​កន្លែងកើតហេតុ​កាន់តែច្រើន ស្រាប់តែ​ស្ត្រី​នោះបាន​ធ្លាក់​ពី​ពិ​ដាន និង​ទៅ​ទង្គិច​នឹង​ធ្នើរ​ដាក់តាំង​ទំនិញ​នៅក្នុង​ហាង​នេះ ។​​ទោះយ៉ាងណា ស្ត្រី​រូបនេះ​បាន​ងើបឡើង​យ៉ាង​លឿន និង​ព្យាយាម​រត់ចេញ​ពី​ក្នុង​ហាង មុន​ពេលដែល​ក្រុមមន្ត្រី​បាន​ប្រឈមមុខ​នឹង​នាង ដោយ​ភ្ជង់​កាំភ្លើង និង​បញ្ជា​ឱ្យ​ក្រាបចុះ​លើដី ។ហើយពេលនេះអ្នកទាំងពីត្រូវប៉ូលីសចាប់បាននឹងកំពុងរងចាំការកាត់ទោស។​

Leave a Reply

Your email address will not be published. Required fields are marked *

shares