មិននឹកស្មានសោះថា លោក​ សុវណ្ណ​ រិទ្ធី​ នឹង​លែងលះ​ប្រពន្ធ​នៅថ្ងៃស្អែក​ មូលហេតុគឺ​ដោយ​សារ​តែមូលហេតុបែបនេះ…​

កាលពី​ម្សិលមិញ​នេះ​​ មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ច្រើន​ បានមានការ​ភ្ញាក់ផ្អើល​ និង​ងឿងឆ្ងល់​ជាខ្លាំង​ ខណៈដែល​លោក​ សុវណ្ណ​ រិទ្ធី​ អគ្គ​នាយក​សារព័ត៌មាន​ TVFB​ បានបង្ហោះរូបជាមួយ​ភរិយា​នៅលេី​ទំព័រ​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​ខ្លួន​ អមជាមួយ​សារ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

«មនុស្ស​ស្រី​ម្នាក់​នេះ​ មិនមែន​ជា​ភរិយា​របស់​ខ្ញុំ​ទៀត​ឡេីយ​ ខ្ញុំ​ជាមួយ​នឹង​គាត់​បានចែកផ្លូវគ្នា​រួចហើយ​ ហេីយ​បងប្អូន​ទាំងអស់​មិនបាច់សួរខ្ញុំថា​ ហេតុ​អ្វី​បាន​ជា​ចែក​ផ្លូវ​គ្នា​ គ្រប់​យ៉ាង​គឺពួក​ខ្ញុំ​រស់នៅ​ជាមួយ​គ្នា​មិនចុះ​សម្រុង»។ ទន្ទឹម​នឹង​រឿង​រ៉ាវ​នេះដែរ​ ស្រាប់​តែ​នៅថ្ងៃនេះ​ លោក​ សុវណ្ណ​ រិទ្ធី​ ក៏បាន​មានការ​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​«ស្អែកនេះ ខ្ញុំនិងគាត់គឺបានលែងលះគ្នាដោយការព្រមព្រាង ចឹងហេីយបងប្អូន គ្មានអាអ្វីត្រូវឆ្ងល់ទៀតឡេីយ មូលហេតុ មកពីរខ្ញុំគ្មានពេលសំរាប់គាត់»។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *