មិននឹកស្មានថា ឈិន ឡុង មានជំនួញមហាសាលបែបនេះនោះទេ

លោក ឈិនឡុង កើតនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ១៩៥៤ នៅភ្នំ Victoria Peak ក្នុងទីក្រុងហុងកុង ប្រទេសចិន។ លោកបានរៀបការជាមួយនឹងតារាភាពយន្តតៃវ៉ាន់លោកស្រី Joan Lin នៅឆ្នាំ ១៩៨២ ដោយទទួលបានកូនប្រុសម្នាក់ឈ្មោះ Jaycee Chan (តារាភាពយន្ត និងតារាចម្រៀង)។

លោក ឈិនឡុង មានបងប្អូនចំនួន ២ នាក់ឈ្មោះ Fang Shide និង Fang Shisheng ព្រមទាំងមានឪពុកឈ្មោះ Charles និងម្តាយឈ្មោះ Lee-Lee Chan ដែលជាអតីតអ្នកធ្វើការនៅ​​ស្ថានទូត​បាំរាំងទីក្រុងហុងកុង និងប្តូរមកមកធ្វើការស្ថានទូតអាមេរិចប្រចាំនៅប្រទេសអូស្រ្តាលីជាមេចុងភៅ។ថ្វីត្បិតតែរូបលោក មានវ័យចាស់ក៏ដោយ តែលោកនៅតែបន្តក្នុងការងារមនុស្សធម៌ដដែល បើទោះបីរូបលោកកំពុងមមាញឹកក្នុងវិស័យភាពយន្តយ៉ាងណាក៏ដោយ។

មកទល់ពេលនេះ លោកបានសំដែងភាពយន្តជាង ១៥០រឿងមកហើយ ខណៈលោកក៏ជាអ្នកនិពន្ធរឿង, អ្នកផលិត​រឿង, អ្នកបញ្ចូលសំឡេង, តួជំនួស និងជាម្ចាស់ផលិតកម្មភាពយន្តផងដែរ ហើយភាពយន្តរបស់លោកទាំងអស់អាចរកចំណូលបានជាង ៣ពាន់លានដុល្លារឯណោះ។

ក្រៅពីមានអាជីពភាពយន្ត លោកក៏ជាតារាចម្រៀងល្បីម្នាក់ផងដែរ ខណៈរូបលោកបានចេញជា ២០អាល់ប៉ុមចម្រៀង ដោយលោកបានច្រៀងជាង ១០០បទឯណោះ។ លោកក៏ជា សហគ្រិនម្នាក់ដ៏ជោគជ័យផងដែរ ដោយលោកជាម្ចាស់ផលិតកម្មឈ្មោះ JCE, ម្ចាស់ក្រុមហ៊ុន JC Group China, ម្ចាស់រោងភាពយន្តលំដាប់ពិភពលោក JC, ម្ចាស់ហាងលក់សំលៀកបំពាក់, ម្ចាស់ភោជនីដ្ឋាន, ម្ចាស់ក្លឹបហាត់ប្រាណ, ម្ចាស់ហាងសូកូឡា និងជំនួញជាច្រើនផ្សេងទៀត។

បើតាមការចេញផ្សាយរបស់ Forbes បានបង្ហាញទិន្នន័យមកថា នៅក្នុងឆ្នាំ២០១៧ លោកអាចរកចំណូលបាន ៤៩លានដុល្លារ, ៤៨លានដុល្លារនៅឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩នេះ លោករកបាន ៦៨លានដុល្លារអាមេរិកឯណោះ។

ភាពល្បីល្បាញ និងមានជំនួញខ្នាតយក្សនេះហើយ ទើបធ្វើឱ្យរូបលោកក្លាយជាសេដ្ឋីរាប់រយលានដុល្លារ ដោយសព្វថ្ងៃនេះ ទ្រព្យសម្បត្តិរបស់លោកកើនឡើងខ្លាំងរហូតដល់ជាង ៥២០លានដុល្លារឯណោះ៕
ប្រភព៖ den-sharing

Leave a Reply

Your email address will not be published. Required fields are marked *

shares