បានល្អវិញហើយ ក្រោយ​បាត់​មុខ​មួយ​រយៈ​ដោយសារ​ជំងឺ​ដ៏​សាហាវ​ ពេល​នេះ​ លោក​ យូ​ ឌីស្កូ​ បាន​លេចមុខ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​បណ្តើរ​ៗហេីយ…

បងប្អូន​ប្រិយមិត្ត​ និង​មហាជនជាច្រេីន​ បានដឹងរួចមកហេីយ​ចំពោះ​បញ្ហា​ជំងឺរបស់តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​ លោក​ យូ​ ឌីស្កូ​ បានទទួលរងនូវ​ជំងឺយ៉ាងរាំរ៉ៃ​ នឹងបានបង្កឲ្យ​លោក​ប្រែក្លាយរូបរាង​ទៅជា​មានសភាពស្គមស្គាំង​ដ៏គួរឲ្យ​អាណិត​ ដែលតម្រូវ​អោយរូបលោក​ត្រូរតែ​ធ្វើ​ការលាង​ឈាមជាញឹកញាប់​ និង​ត្រូវ​វះកាត់​គ្រលៀន​ថ្មី​ ដែលត្រូវ​ចំណាយអស់​ថវិកា​ជាច្រើន​។ ដោយឡែក​ បន្ទាប់​ជំងឺរបស់តារារូបនេះ​ កាន់តែ​ឈាន​ដល់តំណាក់កាល​មួយមានការ​ព្រួយបារម្ភ​ជាខ្លាំង​ ក៏​មាន​សប្បុរសជន​ខ្មែរ​ជាច្រើន​ បាននាំគ្នាជួយជាថវិកាម្នាក់បន្តិចៗ​ រហូត​ធ្វើ​ឲ្យ​តារារូបនេះ​មាន​លទ្ធភាព​ចេញទៅធ្វេីការ​វះកាត់ប្តូរ​គ្រលៀន​ដោយជោគជ័យ​ នៅប្រទេស​ឥណ្ឌា។

ក្រោយពី​ត្រលប់មកវិញ​ជាមួយ​នឹង​ភាពជោគជ័យ​ក្នុង​ការវះកាត់​ប្តូរ​គ្រលៀន​ថ្មី​របស់​តារាសម្ដែង​ លោក​ យូ​ ឌីស្កូ​ រួចមកនោះ​ យេីង​សង្កេត​ឃើញ​ថា​ លោកបានមានសាច់ឈាមស្រស់ថ្លា​ និងចាប់ផ្តេីមមានមុខពេញថែមទៀតផង។ ​ជាមួយ​នេះ​ដែរ​លោក​ ​យូ​ ​ឌីស្កូ​ ​ក៏បាន​លេចមុខ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​បណ្តើរ​ៗហេីយ​ ​មិនថា​មិត្តភក្តិ​ក្នុង​សិល្បៈ​ក៏ដូចជា​មហាជន​សុទ្ធតែ​រីករាយ​ចំពោះ​ការ​ត្រលប់​មក​វិស័យ​សិល្បៈ​ជាថ្មី​ ​រួម​ជាមួយនឹង​សុខភាព​ល្អ​ប្រសើរ​បែបនេះ​ ​។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *