តារា TIK TOK កញ្ញា សុខ លីន សូមអោយបងប្អូនជួយពិចារណា ទាំងដែរខ្លួននៅមិនទាន់អស់ចិត្តចំពោះការស្លាប់របស់ម្ដាយ ដោយរូបនាងបាននិយាយរៀបរាប់ទាំងទឹកភ្នែកថា មានវីដេអូ
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងព័ត៌មានម្តាយរបស់តារា Tik Tok កញ្ញា សុខ លីន បានទទួលមរណភាព ដែលធ្វើឲ្យរូបនាងជាកូនស្រីតែម្នាក់ រួមជាមួយបងប្អូនសាច់ញាតិមានក្តីក្រៀមក្រំបំផុតចំពោះដំណឹងដ៏សោកសៅមួយនេះ។ យ៉ាងណាមិញ ទាក់ទងនឹងរឿងរ៉ាវខាងលើនេះដែរ កញ្ញា សុខ លីន នៅមិនទាន់មានការអស់ចិត្តនៅឡេីយនោះទេ ដោយរូបនាងសូមអោយបងប្អូនជួយពិចារណា និងបានមានការរៀបរាប់យ៉ាងដូច្នេះថា៖
រូបនាងពិតជាមានជីវភាពក្រីក្រលំបាកខ្លាំងណាស់ តែដោយសារតែម្តាយមានជំងឺជាច្រើនមុខនិងមានសភាពធ្ងន់ធ្ងរទៀតនោះ ទេីបរូបនាងជាមួយបងប្អូនក្នុងក្រុមគ្រួសារ បានដាក់ដីបញ្ចាំ ដេីរខ្ចីលុយគេ និងបានលក់របស់របរក្នុងផ្ទះថែមទៀតផង ដេីម្បីព្យាបាលម្តាយអ្នកមានគុណអោយបានធូរស្រាល តែជាអកុសលបែរជាត្រូវបាត់បង់រូបគាត់ទៅវិញ។ ក្នុងនោះដែរ កញ្ញា សុខ លីន ក៏បានមានការបញ្ជាក់យ៉ាងសង្កត់ធ្ងន់ថា បេីយកគាត់មកព្យាបាលហេីយ បែរជាត្រូវបាត់បង់ជីវិតបែបនេះ តេីដេីម្បីអ្វីទៅ? ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
ប្រភព៖ vdoamazing