អ្នកណាក៏សរសើរដែរ ពេលឃើញ សុខ ស្រីនាង តែងខ្លួនយ៉ាងសមសួន ជានារីខ្មែរបែបនេះ

ភ្នំពេញ៖អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ជាក់មិនខានពីតារាដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជានឹងក្នុងផលិតកម្ន ហង្សមាស គឺ អ្នកនាង សុខ ស្រីនាង ដែលប្រិយមិត្តរាល់គ្នា បានស្គាល់យ៉ាងច្បាស់ ។

តាមរយៈទឹកដមសម្លេងផ្អែមស្រទន់ ដែលជាហេតុធ្វើឲ្យនាង មានឈ្មោះបោះសម្លេងមិនណយទេ ក្នុងវិស័យសិល្បៈនឹងមានអ្នកគាំទ្រចូលចិត្ត ស្រលាញ់នាង។បើទោះជាតារាស្រីរូបនេះ ជាប់ឈ្មោះជា អ្នកមេម៉ាយក៏ដោយ តែបើងាកមកមើលសម្រស់និងស្ទាយ៍តុបតែងខ្លួនរបស់នាងវិញ មានភាពទាន់សម័យ ក្រមុំៗសុំចាញ់។

ស្ទាយ៍លេងខ្លួនរបស់នាងលេចធ្លោ មិនថាក្នុងឈុតសម្លៀកបំពាក់បែបណានោះទេ ។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្របពេលដែលជា ពេលកាន់បិណ្ឌផងនោះ សុខ ស្រីនាង បានបង្ហាញវត្តមាននៅវត្តព្រែកឯង ជាមួយនឹងអ្នកម្ដាយ ជាទីស្រលាញ់។

បានធ្វើឲ្យហ្វេនៗនៅទីនោះ ចោលក្រសែភ្នែក មើលនាងគ្រប់គ្នា ព្រោះតែសម្រស់ ដ៏ស្រស់សោភា ក្នុងឈុតសម្លៀកបំពាក់អាវស ជាមួយសំពត់វែង អមមកជាមួយនឹងស្នាមញញឹមស្រស់ថ្លា សមជានារីខ្មែរយ៉ាងខ្លាំង។ធ្វើឲ្យអ្នកគាំទ្ររបស់នាងពេញចិត្តស្ដូក និងសរសើរដល់នាងគ្រប់គ្នាតែម្តង។
អ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *