MVថ្មី «ក្រមុំស្រុកស្រែ» ពី ឈួន សុវណ្ណឆៃ បង្ហាញពីទេសភាពស្រុកស្រែ ឃើញហើយនឹកស្រុកតែម្ដង! (មានវីដេអូ)

ភ្នំពេញ៖ អ្នកទាំងអស់គ្នាដឹងដែរទេថាមួយរយៈចុងក្រោយតារាចម្រៀងស្រីសាច់ចាំអ្នកនាង ឈួន សុវណ្ណឆៃ មានភាពមមាញឹកខ្លាំងមែនទែនជាមួយនឹងការចេញថតនូវបទចម្រៀង Original Song ថ្មីៗរបស់ខ្លួន។

ហើយរាល់កាថតរបស់នាងតែងតែបង្ហោះនៅលើបណ្ដាញសង្គមដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រអន្ទះសារង់ចាំទស្សនាបទថ្មីរបស់នាងគ្រប់គ្នាតែម្ដង។
ជាក់ស្ដែងកាលពីពេលថ្មីនេះផងដែរ តារាស្រីរូបនេះ ក៏មិនបានទុកយូរដែរ ដោយបានបញ្ចេញ MV ថ្មី ដែលមានចំណងជើងថា «ក្រមុំស្រុកស្រែ»
ដោយចូលរួមសម្តែងដោយតារាក្មេងៗ ធ្វើឲ្យបទចម្រៀងនេះការតែមានការទាក់ទាញខ្លាំង។

ហើយក្នុងបទនោះ ក៏បានបង្ហាញពីអត្តចរិតក្រមុំជនបទ ទាំងស្អាត ទាំងឧស្សាហ៍ ថែមទាំងចេះជួយការងារឪពុកម្ដាយ គ្រប់សព្វថែមទៀតផង បូករួមទាំងទេសភាពស្រុកស្រែជាច្រើន ធ្វើឲ្យអ្នកទស្សនាឃើញហើយ នឹកដល់ស្រុកកំណើតរបស់ខ្លួនខ្លាំងមែនទែន។

គួរឲ្យដឹងដែរថា បទនេះបង្ហោះក្នុងបណ្តាញសង្គមមិនទាន់បានប៉ុន្នានផងក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង បើមើលទៅលើសន្ទុះនៃកា បញ្ចេញមតិថាល្អនឹងអ្នកមើលច្រើនគួរឲ្យកត់សម្គាល់។ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *