សង្វេគណាស់! អ៊ំចាស់ម្នាក់តស៊ូនៅលក់ប្រហិតដល់រំលងអធ្រាត្រ ប៉ុន្ដែគ្មាននរណាម្នាក់ទិញសូម្បីតែមួយចង្កាក់

ថៃ៖ អ្នកទាំងអស់គ្នាដឹងហើយថាជិវិតយើងគឺមិនអាចកំណត់បាននោះទេ ជាការពិតណាស់ ជីវិតមនុស្សម្នាក់ៗតែងតែជួបការលំបាក និងត្រូវស៊ូទ្រាំដើម្បីរកស៊ីចិញ្ចឹមក្រពះរបស់ខ្លួនទោះជាត្រូវលំបាកយ៉ាងណាក៏ដោយ ព្រោះថាបើយើងមិនខំប្រឹងទេអាចនឹងស្លាប់ដោយសាស្រេកឃ្លានជាមិនខាន។
ជាក់ស្ដែង កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Saharat Yean បានបង្ហោះរូបភាពពីការលំបាករបស់អ៊ំប្រុសម្នាក់ដែលខំតស៊ូលក់ប្រហិតស្ងោរដល់រំលងអធ្រាត្រព្រោះតែជីវភាព។

បើយោងតាមការបង្ហោះនោះបានសរសេររៀបរាប់ថា៖<<ខណៈពេលកំពុងបើកបរ ខ្ញុំបានប្រទះឃើញរទេះលក់ប្រហិតស្ងោរមួយដែលនៅចិញ្ចើមផ្លូវ និងអ៊ំប្រុសម្នាក់កំពុងអង្គុយរង់ចាំមនុស្សមកទិញយ៉ាងកម្សត់។ ខ្ញុំក៏បានចូលទៅជួយទិញរួចសួរទៅគាត់ថា៖ហេតុអ្វីបានជាអ៊ំមិនទាន់ទៅផ្ទះ?

គាត់ក៏តបវិញថា៖អ៊ំមិនទាន់បានលក់អស់សូម្បីតែមួយចង្កាក់ផង តើអ៊ំនឹងបានប្រាក់មកពីណាសម្រាប់ទិញអាហារថ្ងៃស្អែក?បន្ទាប់មកអ៊ំប្រុសក៏បើកឆ្នាំងប្រហិតស្ងោរ ដែលបានឲ្យឃើញថា ប្រហិតគឺនៅពេញឆ្នាំងទាំងអស់។ ឃើញដូច្នេះ លោក Saharat Yean មានការអាណិតអាសូរ ក៏បានជួយទិញប្រហិតស្ងោរទាំងអស់ទៀតផង។

អ៊ំប្រុសបានឲ្យដឹងដែរថា សព្វថ្ងៃនេះគាត់រស់នៅជាមួយប្រពន្ធ គ្មានសាច់ញាតិឬកូនចៅម្នាក់ឡើយ។ ដូច្នេះហើយបានជាត្រូវតស៊ូរកស៊ីដើម្បីចិញ្ចឹមខ្លួនឯងនិងប្រពន្ធ។>>ម្ចាស់ហ្វេសប៊ុក ក៏បានចាប់ផ្ដើមរៀបចំរៃអង្គាសទឹកប្រាក់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមណាដែលមានចិត្តសប្បុរសនឹងចង់ជួយទៅដល់អ៊ំប្រុស អាចមកជួយដល់ផ្ទះឫ ក៏ជួយតាមរយៈក្រុមការងារខ្ញុំបាន។ហើយមិនថាប្រាក់ដែលបានមកពីការរៃអង្គាស និងសម្ភារៈមួយចំនួនជូនទៅដល់អ៊ំប្រុសទាំងអស់។បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *