អបអរសាទរ! ដេត ស្រីនាឌ គ្រងមកុដបវរកញ្ញា Miss Grand កម្ពុជាឆ្នាំ ២០១៩! (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានដឹងហើយថា កម្មវិធីការប្រកួតបញ្ចេញសមត្ថភាពយកសម្រស់ Miss Grand Cambodia
តែងតែធ្វើការប្រកួតជ្រើសរើសម្នាក់ក្នុងចំណោម បរវរកញ្ញាជាច្រើន ដើម្បីជាតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅលើទឹកដីក្រៅប្រទេសឆាប់ៗនេះ។
ហើយកាលពីយប់មិញនេះ ការប្រកួតជ្រើសរើសអ្នកដែលមានសមត្ថភាពពិត បូករួមនឹងរូបសម្រស់ក៏បានរកឃើញហើយ ដែលបានទៅលើកញ្ញាដេត ស្រីនាឌ បានបំពាក់មកុដ Miss Grand Cambodia 2019 ត្រៀមចូលខ្លួនប្រកួតនៅប្រទេសVenezuela ខាងមុខនេះ។

ក្រោយពីទទួលបានពាន់រង្វាន់ឃើញថានាងពិតជាមានសម្រស់សាកសមបំផុត សម្រាប់ជាតំណាងឲ្យប្រទេសកម្ពុជា ព្រោះថាសម្រស់មុខមាត់ ក៏ដូចជាការដើរម៉ូតរបស់នាងពិតជាល្អគួរឲ្យសរសើរមែនទែន។ ថំណែកឯចំណេះដឹងរបស់កញ្ញាវិញក៏ពេញខ្លួន អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ ព្រោះថានាងគឺជាគ្រូបង្រៀនភាសាផ្ទាល់តែម្តង។

តាមរយៈការប្រកួតយប់មិញនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជារីករាយយ៉ាងខ្លាំង ដែលនាងបានគ្រងមកុដ ព្រោះនាងសាកសមនឹងមានសម្ថភាពអាចទៅប្រកួតជាមួយបរវរកញ្ញាជាច្រើននៅក្រៅប្រទេសបាន។ព្រោះថាទាំងសម្រស់នឹងសម្ថភាពរបស់នាងពិតជាធ្វើឲ្យប្រទេសយើងមានកេរ្តិ៍ឈ្មោះល្បីជាមិនខាន។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *