ស្មានមានតែមនុស្ស «ខ្លាច» ក្លិនធុរេន ដឹងអី…ស្វាក៏ពុំចូលចិត្ត «កំពូលផ្លែឈើ» នេះដែរ (វីដេអូ)
ប្រទេសចិន៖បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងសត្វស្វាដ៏ឆ្លាតមួយក្បាល បានកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម ចំពោះប្រតិកម្មដ៏គួរឲ្យស្រលាញ់របស់វា បន្ទាប់ពីត្រូវបានផ្តល់ឲ្យនូវធុរេន១ក្លែប ។បើយោងតាម Newsflare ដែលបានបង្ហោះវីដេអូនេះលើកដំបូង ។ស្ត្រីម្នាក់ក្នុងចំណោមភ្ញៀវទេសចរជាច្រើន បានផ្តល់ធុរេន១ក្លែប ទៅឲ្យស្វានោះស៊ី ប៉ុន្តែ វាបង្ហាញអារម្មណ៍ហាក់ដូចជាពុំសូវពេញចិត្តនឹងផ្លែឈើនេះទេ ។
បន្ទាប់ពីបានដឹងក្លិនរបស់វា ស្វានោះក៏បានទម្លាក់ធុរេនទៅដីភ្លាមៗតែម្តង ។ស្វានេះបន្ទាប់មក បានយកដៃស្តាំរបស់វា ទៅផ្អឹបនឹងច្រមុះ ដើម្បីហិតឲ្យដឹងកាន់តែច្បាស់ ។បន្ទាប់ពីដឹងថា ផ្លែឈើនេះពិតជាធ្វើឲ្យក្លិនជាប់នៅនឹងដៃរបស់វា ស្វានេះក៏បានប្រញាប់ប្រញាល់ជូតវាយ៉ាងលឿន ទៅនឹងគល់ឈើ ហើយហិតវាម្តងទៀត ដើម្បីឲ្យដឹងថាតើក្លិនស្អុយនឹងរសាយបាត់ ឬ បន្តនៅ ។ពិតណាស់ មនុស្សជាច្រើនក៏មិនចូលចិត្ត «ក្លិន» ធុរេនផងដែរ ។ មិននឹកស្មានថាស្វាមិនចូលចិត្តដូចជាមនុស្សដែរសោះ។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។