ការពិតអីចឹងសោះ ទើបអ្នកលេងសៀកតាមដងផ្លូវ អាចអង្គុយលើខ្យល់បាន (វីដេអូ)
បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងលោក Julius Dein អាយុ ២៤ឆ្នាំ គឺជាអ្នកលេងសៀក តាមដងផ្លូវគាត់បានក្លាយជាមនុស្សល្បីម្នាក់ ដោយសារតែជំនាញសៀករបស់គាត់។ដោយគាត់បានធ្វើឲ្យមនុស្សម្នាគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគាត់អង្គុយលើខ្យល់បាន។
ដំបូងគាត់បានអង្គុយនៅលើធុងខ្មៅមួយ ធ្វើជាអានកាសែត ហើយនៅមានមនុស្សចម្លែក ២នាក់ ដើរមក មានគ្នាគាត់ម្នាក់ធ្វើជាទាញធុងដែលគាត់អង្គុយពីលើចេញ តែបែរជាគាត់មិនដួលទេ គាត់នៅតែអាចអង្គុយបានគឺអង្គុយលើខ្យល់ ធ្វើឲ្យអ្នកដំណើរទាំងពីរនោះមានការងឿងឆ្ងល់យ៉ាងខ្លាំង។ការសម្តែងបន្ទាប់ទៀត ដើរសុខៗនៅកណ្តាលផ្លូវគាត់ស្រាប់តែអង្គុយលើខ្យល់ អានកាសែត ហើយវាបានធ្វើឲ្យអ្នកដំណើរជាច្រើនមានការងឿងឆ្ងល់ដូចគ្នា។ព្រោះតែបែបនេះបានធ្វើឲ្យអ្នកដំណើរនៅលើដងផ្លូវជាមួយគាត់ឈរមើលឡើងភ្លឹកភ្នែក ទាំងក្នុងចិត្តងើយឆ្ងល់ជាខ្លាំង។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។