អ្នក​បើក​ឡាន​ប្រណាំង​អាជីព បន្លំ​ខ្លួន​ធ្វើ​មក​រៀន​បើកបរ មានអី​គ្រូបង្រៀន​ស្ទើ​រលស់​ព្រលឹង នៅពេល​នាង​បញ្ចេញ​ជំនាញ​ជ្រែរ​ (វីដេអូ)

​ប្រទេស​ម៉ាឡេស៊ី៖បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងស្រ្តីម្នាក់មានឈ្មោះថា Leona Chin។នាងបានមកសាលាបង្រៀន​បើកបរ​មួយ​ បានធ្វើការ​លេងសើច​ជាមួយនឹង​គ្រូបង្រៀន​​បើកបរ ។ ការ​លេងសើច​នោះ ដើម្បី​ជា​ការស្វាគមន៍​ដល់​​ពួកគេ​។​​អ្នក​ជ្រែរ​ឡាន​អាជីព​ជា​ស្ត្រី​ខាងលើ បាន​ស្លៀកពាក់ និង​តុបតែង​ខ្លួន​ធ្វើ​ជា​មនុស្ស​សាមញ្ញា ដើម្បី​មក​​រៀន​បើកបរ ហើយ​នៅ​ថ្ងៃ​រៀន​ដំបូង នាង​ធ្វើ​ជា​បើកឡាន​ទៅ​មុខ​បាន​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ ដោយ​បើក​ល្បឿន​ទៅ​មុខ​យ៉ាង​យឺតៗ​។

​មិននឹកស្មានថាថ្ងៃបន្ទាប់គ្រូឲ្យនាងហ្ចឹកហាត់បន្ថែមសិនចាំចុះអនុវត្តផ្ទាល់តែនាងសុំ​ឱកាស​ឲ្យ​នាង​ម្តងទៀត ដើម្បី​ឲ្យ​នាង​បញ្ជាក់ថា នាង​អាច​ធ្វើ​វា​បាន ហើយ​នៅពេល​នោះ​ហើយ​ដែល​នាង បានចាប់ផ្តើម​បញ្ចេញ​ជំនាញ​ជ្រែរ​ឡាន​​ពេញ​ផ្លូវ ដែល​ធ្វើ​ឲ្យ​គ្រូបង្រៀន​ម្នាក់ៗ​ភ័យ​លស់​ព្រលឹង​មិននឹកស្មានថាបង្រៀនចំអ្នកជំនាញបែបនេះសោះ។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *

shares