កុំមើលងាយមនុស្ស!ឃើញមាធតូច និងស្គមបែបនឹងទេ តែអាចរុញ និងបញ្ឈប់រថភ្លើងបានយ៉ាងងាយ…(មានវីដេអូ)
ប្រទេសកាណាដា៖បើយោងតាមរូបរាងអ្នកទាំងអស់គ្នាប្រាកដជាមិនជឿទេថាបុរសម្នាក់មានរូបរាងស្គម និងមាឌតូចអាចបញ្ឈប់រថភ្លើងបាន។ប៉ុន្តែក្រឡែកមកមើលវីដេអូអ្នកទាំងអស់គ្នាប្រាកដជាស្រឡាំងកាំងហើយមែនទេ ដែលឃើញបុរសម្នាក់នេះមានកម្លាំងខ្លាំងអស់ស្ទះ ដោយគាត់អាចរុញ និងបញ្ឈប់រថភ្លើងក្រោមដី បានងាយយ៉ាងដោយប្រើដៃទទេររបស់គាត់។
ហើយវីដេអូនេះ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេកបុក និងធ្វើឲ្យអ្នកចូលមើលវីដេអូមានការអស់សំណើចយ៉ាងខ្លាំង ដោយសារតែបុរសម្នាក់នោះ ធ្វើលេង តែដូចមែនទែនអីចឹង។ជាការពិតណាស់ វាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះរថភ្លើងឈប់ និងទៅមុខដោយស្វ័យប្រវត្តិ ប៉ុន្តែបុរសម្នាក់នោះធ្វើហាក់ដូចមែនទែនអញ្ជឹង ហើយសូម្បីអ្នកដំណើរក៏ទប់សំណើចមិនបានដែរ។ដូច្នេះមុននឹងអ្នកទាំងអស់គ្នាជឿពីសកម្មភាពរបស់មនុស្សអ្នកទាំងអស់គ្នាត្រូវមើលឲ្យដល់ទីបញ្ចប់កុំឲ្យចាញ់បោកគេ។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។