ស្តែងណាស់! ព្រោះតែស្រលាញ់ឆ្កែខ្លួនពេក បុរសម្នាក់ស្ទុះទៅហែកមាត់ក្រពើ…(មានវិដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយកំពុងតែផ្ទុះការចាប់អារម្មណ៏ខ្លាំងក្រោយពីបុរសវ័យចំណាស់ម្នាក់បានលោតស្ទុះចូលទៅក្នុងទឹកដើម្បីជួយ

សង្រ្គោះកូនឆ្កែរបស់លោកពីមាត់ក្រពើ។ យ៉ាងណាមិញនេះបើយោងតាមប្រភពបុរសម្នាក់ដែលមានឈ្មោះថា

Richard Wilbanks បានបង្ហាញពីក្តីស្រលាញ់លោក តាមរយៈការលោតចូលក្នុងទឹកទៅចាប់ក្រពើដោយផ្ទាល់

ដៃ ដើម្បីជួយសង្គ្រោះសត្វឆ្កែ ដោយហេតុការណ៍នេះត្រូវបានថតជាប់ ដោយកាមេរ៉ាថតសកម្មភាពសត្វព្រៃនៅរដ្ឋផ្ល

រីដា ហើយបន្ទាប់មកត្រូវបានចែកចាយលើបណ្តាញសង្គម។ នៅក្នុងខ្សែវីដេអូ បានបង្ហាញពីសកម្មភាព លោក Wilba

nks លោតចូលទឹកបឹងត្រឹមចង្កេះ ហើយព្យាយាមចាប់ហែកមាត់ក្រពើ ដើម្បីឱ្យកូនឆ្កែតូចរបស់គាត់អាចរួចរស់ជីវិត ឯ

លទ្ធផលចុងក្រោយគាត់ពុំមានគ្រោះថ្នាក់អ្វីឡើយ ឯកូនឆ្កែដែលរងរបួសដោយសារសត្វក្រពើនោះ បច្ចុប្បន្នបានជាសះ

ស្បើយ និងមានសុខភាពល្អឡើងវិញ៕ តោះកុំអោយខាតពេលយូរ ចង់ដឹងថាយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖

wekh

Leave a Reply

Your email address will not be published. Required fields are marked *

shares