តាមពិតប្រទេសទាំងនេះសោះដែលមានអាត្រាអ្នកជក់បារីច្រើនជាងគេក្នុងលោក

(បរទេស)៖ បើនិយាយពីប្រទេសដែលមានអាត្រាអ្នកជក់បារីច្រើនជាងគេលើលោក ប្រហែលជាអ្នកគិតថាប្រទេសចិនហើយ ពីព្រោះតែប្រទេសនេះមានប្រជាជនច្រើន ប៉ុន្តែបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា បណ្ដាប្រទេសនៅទ្វីបអឺរ៉ុបទៅវិញទេ ដែលមានអាត្រាអ្នកជក់បារីច្រើនជាងគេ។

ដូច្នេះតើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានប្រជាជនចូលចិត្តជក់បារីច្រើនជាងគេលើពិភពលោក?

ម៉ុងតេណេក្រូ ជាប់ឈ្មោះជាប្រទេសកំពូលដែលសម្បូរប្រជាជនជក់បារីច្រើនជាងគេក្នុងលោក។ ជនជាតិម៉ុងតេណេក្រូម្នាក់ជក់បារីជាមធ្យម ៤,១២៤ ដើមក្នុងមួយឆ្នាំ ឬស្មើនឹង ១១-១២ ដើមក្នុងមួយថ្ងៃ។

ប្រទេសដែលមានប្រជាជនពេញវ័យជក់បារីច្រើនបន្ទាប់ពីម៉ុងតេណេក្រូ មានដូចជាប្រទេសបេឡារុស លីបង់ ម៉ាសេដូនី រុស្ស៉ី ស្លូវ៉ានី ប៊ែលហ្ស៉ិក លុច្សសំបួរ ចំណែកឯប្រទេសចិនស្ថិតនៅលំដាប់ទី៩ ហើយលំដាប់ទី១០ គឺប្រទេសបូស្នី។ ប្រជាជនចិនម្នាក់ជក់បារីជាមធ្យម ២,២៤៩ ដើមក្នុងមួយឆ្នាំ ឬស្មើនឹង ៦-៧ ដើមក្នុងមួយថ្ងៃ។

អង្គការសុខភាពពិភពលោកក៏បានចាត់ថ្នាក់ប្រទេសកម្ពុជាផងដែរ គឺស្ថិតនៅលំដាប់ទី ៨៤ ដោយជាមធ្យមពលរដ្ឋខ្មែរជក់បារីតែ ១ ឬ ២ ដើមប៉ុណ្ណោះក្នុងមួយថ្ងៃ៕
ប្រភពពី ៖ freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *

shares