គេយកលុយទៅលេងល្បែងគេមិនខ្លាច ខ្ញុំគ្រាន់ខ្ចីលុយមកពង្រីកអាជីវកម្មបន្ថែម មានអ្វីត្រូវខ្លាច

រាល់ការខ្ចីលុយ មិនសុទ្ធតែជារឿងអាក្រក់នោះទេ តែបើយើងយកលុយគ្រាន់តែទៅបំពេញការខ្វះខាត ឬសង់បំណុល​បន្ត​នោះ​ ទើបជារឿងដល់គ្រោះថ្នាក់បំផុត សម្រាប់សុវត្ថិភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ផ្ទុយមកវិញ បើអ្នកខ្ចីលុយមកបង្កើនលុយនោះ គឺជា​រឿងដែលមនុស្សគ្រប់រូបគួរតែធ្វើវា មិនត្រូវភ័យខ្លាច ស្ទាក់ស្ទើរមិនចង់ខ្ចីនោះទេ ព្រោះអ្នកខ្ចីវាមកបង្កើនចំណូលរកស៊ី លុ​យខ្ចីនៅតែជាលុយខ្ចី តែអ្វីដែលអ្នកបាននោះ គឺចំណេញពីការខ្ចីជារបស់អ្នក បំណុលវាបានបង្កើនចំណូលឲ្យអ្នក។

ស្ទើរតែគ្រប់ការរកស៊ីទៅហើយនាពេលបច្ចុប្បន្ននេះ គឺមិនដេកចាំសន្សំលុយបានគ្រប់ចាំរកស៊ីនោះទេ ដើរ​មិនទាន់​សម័​យ​នោះ​​ទេ។ អ្វីដែលសហគ្រិនត្រូវគិតគូនោះ គឺ ក្តីស្រមៃ និងគំនិតច្នៃប្រឌិតអ្វីដែលមានស្រាប់ ហើយ​ការ​ខ្ចី​ដើ​ម្បីបង្កើត​អា​ជីវ​កម្ម​មិ​​ន​មែនជារឿងស្មុកស្មាញ រហូតធ្វើឲ្យអាជីវកម្មរបស់អ្នកស្គម ដូចគោអត់ស្មៅនោះទេ។ សហគ្រិនត្រូវចាំថា ការ​ខ្ចីលុយ​មិន​មែ​ន​​សំដៅថា អ្នកជាមនុស្សក្លាហានខ្លាំងនោះទេ តែអ្វីដែលម្ចាស់អាជីវកម្មត្រូវគិតនោះ គឺវិធីសាស្ត្រនៃការប្រើប្រាស់កម្ចី ដើ​ម្បី​ប​ង្កើ​នចំណេញ ឬក៏ខ្ចីលុយ ដើម្បីពង្រីកក្រុមហ៊ុនឲ្យទាន់សភាពការណ៍មិនមែនចិត្តចង់ខ្ចី ចេះតែខ្ចីនោះទេ។

ក្រុមហ៊ុនធំៗ មិនថានៅក្នុងស្រុក ឬក្រៅស្រុកនោះទេ ពួកគេមានភាពវ័យឆ្លាតណាស់ ក្នុងពង្រីកក្រុមហ៊ុន ជា​ពិសេសការ​ប្រើ​ប្រា​​ស់កម្ចី ពួកគេមើលទៅលើបរិបទក្នុងសង្គម ដៃគូប្រកួតប្រជែង សក្តានុពលនៃក្រុមហ៊ុន និង​លក្ខណៈចាំបាច់​មួយ​ចំ​នួន​ទៀ​ត​ ដែលពួកគេឆ្លៀតឱកាសពង្រីកក្រុមហ៊ុន នឹងក្លាយទៅជាក្រុមហ៊ុនល្បីឈ្មោះ និងមានអាយុកាលរាប់រយឆ្នាំឯណោះ។ ចំ​ណែ​កក្រុមហ៊ុន មួយចំនួនគ្មានយុទ្ធសាស្ត្រច្បាស់លាស់ ម្ចាស់អាជីវកម្មគ្មានទស្សនៈវិស័យភ្លឺស្វាង មើលឃើញតែឧបស្គ ធ្វើ​ឲ្យ​​អាជីវកម្មរបស់ខ្លួន ចេះស្គមទៅៗ គ្មានកម្លាំងសោះពីមួយថ្ងៃទៅមួយថ្ងៃរងចាំតែថ្ងៃក្ស័យធុនតែម្តង។

ដោយឡែក ជាឧទាហរណ៍មួយ សម្រាប់សហគ្រិនគួរតែយល់ច្បាស់អំពីពាក្យថាបំណុលផងដែរ។ លោក សៀវ សុផល ជា​គ្រូ​ប​​ណ្តុះ​បណ្តាល និងជាអ្នកជំនាញខាងអចលទ្រព្យ និងជំនាញខាងដោះស្រាយបំណុល បានឲ្យនិយមន័យ​នៃ​ពាក្យ​បំ​ណុ​ល​ថា​ បំណុលប្រៀបបីដូចជាគ្រាប់ពូជអឹចឹង។ បើកាលណាយើងខ្ចីគ្រាប់ពូជគេយកទៅដាំយូរ និង​ឆាបយើងគង់​តែ​ទទួល​បាន​ផ​ល​ ដែលផលទំាងនោះយើងអាចយកទៅសប្បាយហ៊ឺហាតាមអ្វីដែលខ្លួនចង់បាន។ តែផ្ទុយមកវិញ បើយើងយកគ្រាប់​ពូជ​ទំាង​នោះទៅហូបអស់ យើងច្បាស់ជាត្រូវលក់ផ្ទះ យកទៅសងគ្រាប់ពូជ(បំណុល) គេមិនខាន៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *