ប្រាប់ហើយថាកុំឲ្យផ្អើល ឥឡូវមិនដឹងអ្នកណាដកយកសសរដែកអាថ៌កំបាំងចេញបាត់ ហួសចិត្ត…

អាមេរិក៖ មន្ត្រីបាននិយាយថា សសរដែកអាថ៌កំបាំងមួយដើម ដែលគេបានរកឃើញកាលពីសប្ដាហ៍មុន នៅវាលខ្សាច់ក្នុងរដ្ឋ Utah ឥឡូវនេះបានបាត់ស្រមោលមិនដឹងទៅណា។ ការិយាល័យរៀបចំដែនដីរដ្ឋ Utah បាននិយាយថា ខ្លួនបានឃើញការរាយការណ៍មិនគួរឲ្យជឿថា វត្ថុនេះត្រូវបានគេដកចេញ ដោយភាគីមិនស្គាល់ប្រភព។

រូបភាពប្រព័ន្ធផ្សព្វផ្សាយពីបណ្ដាញសង្គមចេញពីទីតាំងនោះ បានបង្ហាញពីគំនរថ្មនិងបំណែកដែកតូចៗដែលនៅសេសសល់។ ការរកឃើញវត្ថុខ្ពស់ កម្ពស់៣.៧ម៉ែត្រនេះ បានធ្វើឲ្យមានការសង្ស័យថា តើវាមកដល់ទីនេះដោយរបៀបណា ហើយមនុស្សជាច្រើនបានខំចំណាយពេល ដើម្បីមកលេងទីនេះ កាលពីពេលថ្មីៗនេះ។

វត្ថុធ្វើពីដែកដ៏ចម្លែកនេះត្រូវបានរកឃើញដំបូង នៅថ្ងៃទី១៨ ខែវិច្ឆិកា ដោយក្រុមឧទ្ធាម្ភាគចក្រហោះរាប់ចំនួនសត្វចៀមស្នែងធំ ពីលើអាកាសនៅតំបន់ដាច់ស្រយាល ភាគអាគ្នេយ៍នៃរដ្ឋ Utah។

ព័ត៌មាននៃការរកឃើញនិងការប៉ាន់ស្មានពីប្រភពរបស់វា បានរាលដាលយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម ដោយមានអ្នកសង្កេតការណ៍ជាច្រើនសន្មត់ថា វាជាការដំឡើងបែបសិល្បៈ ដែលបន្សល់ទុកដោយជាងចម្លាក់ម្នាក់។ រហូតមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ហ៊ានអះអាងទទួលខុសត្រូវ ចំពោះការដំឡើងរចនាសម្ព័ន្ធមួយនេះឡើយ៕
khmerload

Leave a Reply

Your email address will not be published. Required fields are marked *

shares