សម្រាប់បងប្អូនដែលចង់ដាំដំឡូងមី សូមចុចអានពីរបៀបដាំខាងក្រោមនេះ…!!
១.ការជ្រើសរើសពូជ -ពូជមានអាយុពី១០-១២ខែ -ដើមមានភ្នែកល្អ(ភ្នែកច្រើន)ដើមធំល្មម -កាត់ដើមប្រវែង៣តឹកដោយម៉ាស៊ីនកាត់ ឬកាំបិតដែលមុត
-វិធីធ្វើឱ្យដំឡូងមានមើមច្រើនជាន់ (ចេញមើមច្រើនថ្នាក់) ដោយបង្វិលភ្នែកចុះក្រោម ហើយយកកាំបិតកាប់ដើមដំឡូង ឱ្យមានស្នាមមុខកាំបិត ប្រហែល ៩ស្នាម (ស្នាម ២ភាគនៃកំណាត់ដើម) -យកទៅត្រាំទឹកជី -ទឹកជីប្រភេទChitosan១០ម.ល -ទឹកជីមានសារធាតុដែកខ្ពស់២០ម.ល. -លាយជាមួយទឹក ២០លីត្រ -ត្រាំទុករយៈពេលចាប់ពី១០-២០នាទី
+អត្ថប្រយោជន៍នៃការត្រាំដើមពូជ -បន្ថែមសារធាតុអាហារឱ្យដើមពូជ -ជំរុញឱ្យឆាប់ដុះលូតលាស់ និងឫសច្រើន -ការពារកុំឱ្យសត្វល្អិតមកបៀតបៀន -ការពាររោគដែលជាប់មកជាមួយដើមពូជ
២.ការរៀបចំដី-ភ្ជួរហាលដីក្នុងចន្លោះពី៧-១០ថ្ងៃ មុននឹងធ្វើការដាំដុះ ៣.ការរៀបចំដាំ-លើករងចន្លោះពីរងមួយទៅរងមួយ ប្រវែង១.២៥មឬ១.៥០ម-ដោតដើមពូជឱ្យត្រង់លើរងជម្រៅ ២តឹក ទុកដើមពូជឱ្យសល់ឡើងលើប្រវែងប្រមាណ១តឹក -ចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែង ១ម +ផ្ទៃដី១ហ.តប្រើពូជអស់ប្រហែល៨ពាន់ ទៅ១ម៉ឺនកំណាត់។
៤.ការថែទាំ -បាញ់ថ្នាំគីមី ការពារកុំឱ្យស្មៅដុះ(ថ្នាំការពារនិងថ្នាំសំលាប់ស្មៅ) -រូបមន្តប្រើប្រាស់ថ្នាំ៖ -កម្រិតនៃការប្រើ៥០ក្រាមលាយជាមួយទឹក២០លីត្រ -កម្រិតនៃការប្រើ១២៥០ក្រាម លាយជាមួយទឹក៥០០លីត្រសំរាប់ផ្ទៃដី១ហ.ត -ដាំរួចចាប់ផ្ដើមបាញ់ភ្លាម -ចាប់ផ្ដើមបាញ់ម្ដងទៀតនៅពេលដំឡូងមានអាយុ៣ខែ
-ការបាញ់ថ្នាំជំនួយស្លឹកនិងដើម(ប្រសិនបើមានវត្តមានសត្វល្អិតស៊ីឬពពួកចៃ មមាច ត្រូវលាយជាមួយ ថ្នាំគីមីផ្សេងទៀត) -ជីទឹកប្រភេទChitosan១០ម.ល -ជីទឹកដែលមានសារធាតុដែកខ្ពស់២០ម.ល -ថ្នាំសម្លាប់សត្វល្អិត -បាញ់ថ្នាំលាយនេះ៥ដង -លើកទី១ពេលចាំផ្តើមដាំ។លើកទី២អាយុបាន១៥ថ្ងៃ។លើកទី៣ អាយុបាន៣០ថ្ងៃ។លើកទី៤អាយុបាន៦០ថ្ងៃ និងលើកទី៥អាយុបាន៩០ថ្ងៃ។
៥.ការដាក់ជី -លើកទី១មុនពេលដាំដាក់ជីកំប៉ុសចំនួន១៥-២០ត/ហ.ត លាយជាមួយផេះអង្កាមនិងជី១៥.១៥.១៥ ទ្រាប់បាត -លើកទី២ពេលអាយុបាន១ខែត្រូវសំអាតស្មៅ ភ្ជួរដីជ្រួយគល់ដាក់ជី១២៥ គ.ក្រ ក្នុង ១ហ.ត ហើយភ្ជួរដីកប់ជីលុបគល់។ ៦.ការរីកធំធាត់-ដំណាក់កាលទី១៖អាយុបាន២–៣សប្ដាហ៍ដំបូង ចាប់ផ្ដើមរីកលូតលាស់ -ដំណាក់កាលទី២៖អាយុបាន២ខែ ចាប់ផ្ដើមបែកមែកធាង និងស្លឹក -ដំណាក់កាលទី៣៖អាយុចាប់ពី៣ខែឡើង ឫសចាប់ផ្ដើមស្រូបយកធាតុអាហារ ដើម្បីយកទៅចិញ្ចឹមមើមឱ្យមានម្សៅ
-ដំណាក់កាលទី៤៖អាយុបាន១៤ខែ ជ្រុះស្លឹក គឺដំឡូងពុំអាចរីកលូតលាស់បានទេ -ដំណាក់កាលទី៥៖អាយុចាប់ពី១៤ខែឡើង ចាប់ផ្ដើមរីកលូតលាស់សាជាថ្មីម្ដងទៀត។ -មើមធំប៉ុន្តែមិនសូវមានម្សៅ ពីព្រោះជាតិម្សៅ ត្រូវទៅចិញ្ចឹមស្លឹក ដើម្បីឱ្យស្លឹករីកលូតលាស់ជាថ្មី។ +បច្ច័យ៨ប្រការដែលអាចជួយបង្កើនទិន្នផលដំឡូងមី៖សណ្ឋានដី,កំណាត់ពូជ,ទឹក,ពន្លឺថ្ងៃ,អាកាសធាតុ,រោគនិងសត្វល្អិត,ជីនិងថ្នាំ,ការមើលថែទាំ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត