បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ជំនន់​ទឹកភ្លៀង​អាចកេីតមាន​ ជាពិសេស​នៅថ្ងៃ​ទី…

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានចេញ​សេចក្ដី​ជូនដំណឹង​ ស្តីពី​ស្ថានភាព​អាកាសធាតុ​ ចាប់​ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖​ បន្ទាប់​ពី​ការសង្កេត​ ពិនិត្យ​និង​តាមដានជាប្រចាំ​ បង្ហាញ​ឲ្យ​ឃើញ​ថា​៖
-​ អាកាសធាតុ​ក្នុង​តំបន់​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ជូនដំណឹង​បន្ថែម​ជាបន្តបន្ទាប់​។
-​ ដោយសារ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពីភាគខាងលេី​ បានធ្លាក់ចុះ​សង្កត់​លេីប្រពន្ធសម្ពាធទាប​ (ITCZ) ធ្វើ​ឲ្យ​ប្រព័ន្ធ​ធ្លាក់​រំកិល​ចុះ​មកក្រោម​ អូសបន្លាយ​លេីភាគខាងត្បូងនៃ​កម្ពុជា​យើង​សារជាថ្មី​។

ស្ថានភាព​បែប​នេះ​នឹងធ្វេីឲ្យ៖
១-​ នៅ​បណ្ដា​រាជធានី​-ខេត្ត​ ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ​ ពី​មធ្យម​ទៅ​ច្រើន​ និងនៅ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ដោយឡែក​ នៅថ្ងៃ​ទី២៤-២៥​ ភ្លៀង​មាន​សភាព​រអាក់រអួល​បន្តិច​។
២-​ នៅតំបន់​មាត់​សមុទ្រ​នឹងអាច​មាន​ភ្លៀង​ធ្លាក់​ពីតិចទៅ​បង្គួរ​។
អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​ និង​បន្តការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ជំនន់​ទឹកភ្លៀង​ដែលអាចកេីតមាន​ ជាពិសេស​នៅថ្ងៃ​ទី​២៦-២៩​ ខែកញ្ញា​ ឆ្នាំ​២០១៩។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *