ពូកែមែន! យុវវតីម្នាក់ រៀនចប់បរិញ្ញាបត្ររង ហ៊ានចេញរកស៊ី រកចំណូលបានរហូតជិត ១ ម៉ឺនដុល្លាក្នុងមួយខែៗ

សម័យបច្ចុប្បន្ននេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវវជនកម្ពុជាយើងគឺមានសេចក្តីក្លាហានហ៊ាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេញរកស៊ីដោយខ្លួនឯង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសពេលមុនៗដែលយុវវជនភាគច្រើនមិនសូវហ៊ាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេញរកស៊ីទេ ដោយមូលហេតុថា គាត់មិនសូវមានដើមទុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកខ្លះទៀតមិនហ៊ានព្រោះគាត់គិតថា គ្មានចំណេះដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងបទពិសោធន៍ដែលនាំពួកគាត់រុញរា និងមិនហ៊ានចេញរកស៊ី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលនាំអោយពួកគាត់ភាគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រើនក្រោយពីបញ្ចប់ការសិក្សាសឹងតែ ៩០​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាគរយទៅហើយដែលទៅធ្វើការអោយក្រុមហ៊ុន រឺស្ថាប័នផ្សេងៗ។

ថ្ងៃនេះដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងសូមលើកយកកញ្ញាម្នាក់ មានឈ្មោះថា គង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុស្រីពៅ ដែលមានអាយុទើបតែ ២០ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែក្រោយពីបញ្ចប់ការសិក្សារថ្នាក់បរិញ្ញាបត្ររងនៅសា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លា​បច្ចេកទេសមួយនៅខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះសីហនុ កញ្ញា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ៊ានចាប់ផ្តើមបើកមុខរបរដោយខ្លួនឯង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈមិត្តភក្តិរបស់នាងសង្វាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វែងរកការងារធ្វើនៅក្រុមហ៊ុនផ្សេងៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយរកចំណូលប្រមាណជាង ៨០០០ដុល្លារក្នុងខែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

កញ្ញា គង់ ស្រីពៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានពន្យល់ពីហេតុផលដែលនាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អោយកញ្ញាសម្រេចចាប់អាជីវកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្ដុះសណ្ដែក នេះឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺដោយសារតែការស្រឡាញ់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងចង់លើកស្ទួយផលិផលរបស់ខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេស​របរនេះ​នឹងអាច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើឲ្យជីវភាពគ្រួសាររបស់នាងផ្លាស់ប្តូរផងដែរ។

ហើយកញ្ញា បានប្រាប់ផងដែរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះថ្ងៃបុណ្យវិញបរិមាណនៃតម្រូវការកើនឡើងរហូតទៅដល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦០០ទៅ៧០០គីឡូក្រាម ដែលអាចទទួលបានប្រាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណូលប្រមាណជាង ៤០០ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងមួយថ្ងៃ ហើយចំពោះថ្ងៃធម្មតាវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺអាចរកចំណូលចូល​គ្រួសារប្រមាណពី២៥០ដុល្លារអាមេរិក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីការលក់ចេញ​សណ្តែក ប្រមាណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា៤០០គីឡូក្រាម តែប៉ុណ្ណោះ។

ចំពោះការលក់វិញគឺថាកញ្ញាបានផ្តោត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំខាន់ទៅលើអ្នកលក់នៅតាមភោជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នីយដ្ឋាននានានៅទូទាំងក្រុងកំពង់សោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម​ព្រមទាំងអ្នក​លក់នៅទីផ្សារផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលលក់នៅក្នុងតម្លៃត្រឹមតែ ២៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលនេះជាតម្លៃមួយដែលសមរម្យសម្រាប់ឈ្មួញកណ្តាលក្នុងការលក់ចេញបន្ត។

ចំពោះបច្ចេកទេសនៃការបណ្តុះសណ្តែកវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺកញ្ញាបានបណ្តុះវានៅក្នុងកូនពាងតូចៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រមាណជាង២០០ពាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលប្រើប្រាស់គ្រាប់ចំនួន៨០គីឡូក្រាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលនេះជាយុទ្ធសាស្រ្តមួយផ្តល់ភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាយស្រួលសម្រាប់ការប្រមូលផល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រមទាំងទទួលបានទិន្នផលខ្ពស់ទៀតផង។

ហើយកញ្ញាបានអោយដឹងផងដែរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់ការប្រកួតប្រជែងទីផ្សារ រឺដណ្តើមអតិជនវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺកញ្ញាគិតថាវាមិនសំខាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះទេ ព្រោះ អតិជនរបស់គាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជឿជាក់លើផលិផលរបស់នាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងទៅលើគុណភាព និងតម្លៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយនាងមិនដែលតម្លើងថ្លៃ ឬចុះថោក​តាមដៃគូរប្រកួតប្រជែង​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញាគង់ សុស្រីពៅ បាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្តែផ្តាំទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងមូល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេសយុវវ័យទាំងអស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវធ្វើអ្វីទៅតាមសេចក្តីស្រឡាញ់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងភាពជឿជាក់របស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចុងក្រោយប្រាកដជាជោគជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Leave a Reply

Your email address will not be published. Required fields are marked *

shares