ស្អាតណាស់! ផ្ទះពលរដ្ឋនៅតំបន់អង្គរ សាងសង់រក្សា អត្តសញ្ញាណជាតិខ្មែរ

ពិតជាពិសេសបំផុតបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមានទីលំនៅនៅតំបន់រមណីយដ្ឋានអង្គរ បានចាប់ផ្ដើមសាងសង់ផ្ទះថ្មី ជំនួស ផ្ទះចាស់ ដែលផ្ទះថ្មីត្រូវតែជាប្រភេទផ្ទះខ្មែរ រក្សាបាននូវរចនាបថខ្មេរពីបុរាណ និងមិនធ្វើឱ្យប៉ះពាល់រាលសម្បត្តិវប្បធម៌មានតម្លៃនៃទឹកដីអង្គរឡើយ ។ ចំណែកឯនីតិវិធី នៅក្នុងការស្នើសុំសាងសង់វិញក៏មានភាពងាយស្រួលមិនមានភាពស្មុគស្មាញបង្កផលលំបាកដល់ពលរដ្ឋឡើយ ។

ថ្មីៗពលរដ្ឋនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានសាងសង់លំនៅដ្ឋានថ្មី ទៅតាមការស្នើសុំ និងមានប្លង់គំរូត្រឹមត្រូវពីអាជ្ញាធរជាតិអប្សរា ពិតជាស្អាតប្លែក និងពិសេសនោះ ជាម៉ូដផ្ទះបែបខ្មែរសុទ្ធតែម្ដង ។

តាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares