ពេលទេសចរណ៍បរទេស ចូលដល់ប្រសាទកាលណា ឃើញផ្លូវបែកភក់ ពេលទៅជិះទូកនៅទន្លេសាប ឃើញតម្លៃសំបុត្រមិនតម្លាភាព ដល់ពេលបាត់ភ្ញៀវទេសចរណ៍ ក៏ចោទ…

កាលពីរសៀលថ្ងៃមិញនេះ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Pin Poch បានសរសេររៀបរាប់ប្រាប់ពីមូលហេតុ នៃការធ្លាក់ចុះ ភ្លៀវទេសចរណ៏ នៅខេត្តសៀមរាប។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”ពេលទេសចរបរទេសចូលដល់ព្រុំដែនគេរអ៊ូរទាំរឿងភាពរញ៉េេញ៉ៃ មិនបង្ករភាពងាយស្រួលក្នុងដំណើរការឯកាសារឆ្លងដែន ដល់ពេលចូលដល់ប្រសាទកាលណា ឃើញផ្លូវបែកភក់ ពេលទៅជិះទូកនៅទន្លេសាប ឃើញតម្លៃសំបុត្រមិនយម្លាភាព មានក្មេងតាមទូកអូសភ្ញៀវធ្វើសុី ទេសភាពទន្លេពោពេញដោយសម្រាម បើដើរមិនប្រយ័ត្ននឹងអាច

ជាន់អាចម៌ កំពង់ភ្លុកកំពង់ឃ្លាំង បើមិនប្រយ័ត្នភ្ញៀវអាចធ្លាក់រមៀលចូលទឹក ពេលភ្ញៀវអោយលុយធីបតៃកុងទូក គ្រាន់តែលើកដៃសំពះអរគុណក៏មិនចេះ ចំណែកភ្នំគូលែនសុទ្ធតែសម្រាមពាសវាលពាសកាល ឃើញចាស់ក្មេងអង្គុយសុំទាន ផ្លូវក្នុងនិងក្រៅក្រុងដូចផ្លូវឡើងដ្ឋានសួគ៌ ។ដល់ពេលបាត់ទេសចរ ក៏ចោទក្រុមហ៊ុនទេសចរណ៍ធ្វើសុីភ្ញៀវ ហើយក៏រកវិធីទាញភ្ញៀវមកវិញដោយនឹងដំណើរការទស្សនាអង្គរវត្តពេលរាត្រីឯណាឆ្កុយទៅវិញ។ ហេតុអ្វីក៏មិនធ្វើរឿងដែលបានកើតនិងឃើញនឹងភ្នែក? ទាល់តែយូរ!!!អាត្មាសូមខ្លាចហើយញោម”៕

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *