កាន់តែ​កក្រើក​ បេក្ខជន​ គង់​ ចំរើន​ បកស្រាយ​បទ​ បុណ្យ​ភូមិ​ ពិតជា​ធ្វើ​បានយ៉ាងល្អ​ និង​បង្កភាព​សប្បាយ​រីករាយ​ពេញឆាក​តន្រ្តី​តែ​ម្តង​ មានវីដេអូ​

នា​រាត្រី​យប់​​​ថ្ងៃទី​២២ ខែកញ្ញា​​​ ឆ្នាំ​២០១៩​​នេះ​ កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ បានឈានមកដល់​វគ្គ​ Live Show សប្តាហ៍​ទី​៤ ហេីយ​ ក្រោមការ​រងចាំ​ទស្សនា​យ៉ាងជក់ចិត្តដិត​អារម្មណ៍​ ​ពី​ទស្សនិកជន​រាប់​លាន​នាក់ ​នៅទូទាំង​ប្រទេស​កម្ពុជា​ ។

ដោយឡែក​​ ចំពោះ​បេក្ខជន​ គង់​ ចំរើន​ ក្នុង​សប្ដាហ៍​ដ៏ពិសេស​នេះដែរ​ គឺប្អូន​ៗធ្វើ​បានយ៉ាងល្អ​ ដោយបានបកស្រាយបទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ «បុណ្យ​ភូមិ​​» ដោយមានការស្រែកច្រៀងយ៉ាងមាន​ទំនុកចិត្ត​ និងបង្កភាព​សប្បាយ​រីករាយ​ពេញឆាក​តន្រ្តី​ រហូត​ធ្វើ​ឲ្យ​គណកម្មការ​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មានការ​ពេញចិត្ត​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​។


សូមទស្សនាវីដេអូខាងក្រោម
ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *