កំពូលចិនសែ ៖ ឆ្នាំទាំង ៩ នេះ នឹងមានលុយហូរចូលដូចទឹក ចាប់ពីពេលនេះ ដល់ចុងឆ្នាំ ២០១៩ ឯណោះ!!

នាំទេវតាទ្រព្យ នាំលាភ ជូត​ ខាល ថោះ រោង មមី មមែ រកា ច កុរ សុទ្ធសឹងតែជាឆ្នាំកំពូលមហាសំណាង មហាលាភជ័យ បវរប្រសើរ ប៉ងអ្វីតែងតែសំរេច ជាពិសេសចំពោះអ្នកដែលមានបំណងអាក្រក់ទាំងឡាយ នឹងវិនាសអន្តរាយ គ្រោះចង្រៃនឹងរលាយអស់។ ដូច្នេះសូមឆ្នាំទាំង ៩ នេះត្រៀមទទួលនូវ លាភសំណាង ទ្រព្យ មាសប្រាក់ កែវកង សុភមង្គល ព្រមទាំងសំរេច នូវរាល់ការប៉ងប្រាថ្នាគ្រប់យ៉ាងទាំងអស់។ ការបួងសួងសុំលាភសំណាង និងសេចក្តីសុខផងដែរ ដោយសារតែឆ្នាំ ទាំង ៩ នេះ មានហុងស៊ុយមាស និងពេជ្រ កំពុងចាំងភ្លឺផ្លេកៗ ខិតជិតមកដល់ហើយ។ បួងសួងសុំលាភសំណាងនោះផងដែរ…

ឆ្នាំជូត (សត្វកណ្តុរពោះស កណ្តុរពាំកែវ)៖ធាតុទឹកទន្លេ មហាសមុទ្ទ រមែងជាមនុស្សមានសតិបញ្ញាច្រើន ចិត្តបុណ្យ សន្ធរទាន ធ្វើរាជការ នឹងមានកិត្តិយស ចំរើនឈានទៅមុខ នឹងមានខ្ញុំបំរើ ទាសះ បរិវាច្រើន។ប្រសិនបើធ្វើស្រែចំការ ឬធ្វើជំនួញនឹង មានកំរៃបានទ្រព្យច្រើនត្រូវកាលគ្រាដែល ព្រះរាជាសត្តលុង បានធ្វើដំណើរទៅគ្រប់គ្រងប្រទេស លំបាកកាលពីនៅតូច ហើយចំរើនឈានទៅមុខ​នៅពេលធំឡើង ល្អណាស់។

ឆ្នាំខាល (ខ្លាដំបង ធាតុឈើស្ងួត)៖ជាមនុស្សរក្សាវាចាសត្យ ស្រឡាញ់ឈ្មោះ សម្លេង កិត្តិយស ច្រើនជាងប្រាក់ ជតជីវិតនឹងឡើងៗរហូតខ្ពស់កប់ពពកបើបំរើការរាជការនឹងបានជាធំ មានយសសក្តិថ្គុំថ្កើន សក្តិខ្ពស់បើធ្វើស្រែចំការ ច្បារដំណាំ ក៏ល្អ មានបរិវារច្រើនបានក្លាយជាម្ចាស់ភូមិស្រុក គ្រប់គ្រងនគរ មានអំណាងច្រើន និងមានមនុស្សម្នាផងទាំងពួង គោរពស្រលាញ់រាប់អានផងដែរ។

ឆ្នាំថោះ (ទន្សាយ ឥសីចឹញ្ចឹម)៖ជាមនុស្សមានបុណ្យវាសនា ទោះបីត្រកូលទាសះ ក៏នឹងបានជាធំមានមនុស្សរាក់ទាក់ គាប់ចិត្តច្រើនបើធ្វើរាជការ នឹងបានជាខុណ្នាងជិតស្និទ្ធ យសសក្តិធំ មានអំណាចបើធ្វើស្រែចំការ ច្បារដំណាំ នឹងមានផលឲ្យកំរ៉ៃរីកលូតលាស់ល្អបើធ្វើជំនួញ នឹងបានធ្វើជាសេដ្ឋីបើជាមនុស្សស្រី ឬប្រុស នឹងបានក្លាយជាលោកស្រី ឬលោកនាយ។

ឆ្នាំរោង (ពស់ថ្លាន់ វាសនាម្ចាស់ភោគផង)៖ជាមនុស្សមានចិត្តបុណ្យ ចិត្តកុសល និងមានលាភជួយជោគល្អ ក្នុងការធ្វើដំណើរជារឿយៗបើធ្វើរាជការ នឹងបានឈានទៅមុខ ព្រោះយកអាសាចៅហ្វាយនាយល្អ ជាទីស្រឡាញ់រាក់ទាក់នៃមនុស្សទូទៅបើធ្វើស្រែចំំការ ច្បារដំណាំ ឬ ជំនួញរកស៊ីអីនោះ នឹងបានរីកចំរើនលូតលាស់ល្អ បានផលកំរ៉ៃល្អ។

ឆ្នាំមមី (សេះ អស្សរាជ ល្អណាស់)៖នឹងមានយសបណ្តាលសក្តិ៍ មានទីពឹងពាក់អាស្រ័យ មនុស្សឧបត្ថម្ភគាំទ្រល្អបើធ្វើរាជការនឹងចំរើនឈានទៅមុខឆាប់រហ័ស អ្នកធំស្រឡាញ់រាក់ទាក់បើធ្វើស្រចំការ ច្បារដំណាំទោះបី ជួញដូរក៏នឹងចំរើនរីកលូតលាស់ល្អ មានផលកំរៃ មានទ្រព្យច្រើនបើធ្វើជំនួញជួញដូររកស៊ី នឹងមានលាភ មានជ័យ មានសេរីសួស្តី លុយកាក់ ទ្រព្យសម្បត្តិហូរចូលហូរហៀរ។

ឆ្នាំមមែ (ពពែ ព្រះរាជាចឹញ្ចឹម មានជោគវាសនាល្អណាស់)៖ធាតុមាសទឹកដប់សាច់បរិសុទ្ធ ជាមនុស្សមានចិត្តបុណ្យសន្ធរទាន មានសតិបញ្ញាឆ្លាតវៀងវៃល្អ ឆ្លាតស្គាល់ដឹងនូវដើមទងនៃមនុស្សទូទៅបើធ្វើរាជការ ការងារលួង នឹងឈានទៅមុខឆាប់រហ័ស អ្នកបង្គាប់ បញ្ជា ស្រឡាញ់រាក់ទាក់ទំនុកបំរ៉ុងបើធ្វើស្រែចំការ ឬធ្វើជំនួញរកស៊ី វិញ នឹងមានទ្រព្យសម្បត្តិច្រើន ជោគជ័យ នឹងជួបតែមនុស្សល្អៗជានិច្ច។

ឆ្នាំរកា (មាន់ទេវតាចឹញ្ចឹម ត្រជាក់ត្រជុំល្អណាស់)៖ជាមនុស្សមានសតិបញ្ញា វៀងវៃមុតស្រួច មានចំណេះវិជ្ជា ចំណេះដឹងល្អណាស់បើធ្វើរាជការនឹងបានជា មន្រ្តីខនណាង យសសក្តិ៍ខ្ពស់បើធ្វើស្រែចំការ ឬធ្វើជំនួួញជួញដូរ រមែងកាក់កប លុយហូរចូលមកឆឹបៗតែម្តង

ឆ្នាំច (សុនខ មនុស្សចឹញ្ចឹម)៖លំបាកពីតូច លុះធំឡើង នឹងមានយស បណ្តាសក្តិ៍ខ្ពស់ មានកិត្តិយសប្រាកដទូទៅ ក្នុងដែនផ្សេងគិតធ្វើការងារណាៗ នឹងសំរេចគ្រប់យ៉ាង គ្រប់ប្រការ។បើធ្វើរាជការ ការងារ ហ្លួង នឹងបានជាធំជាដុំ មានទាសះបរិវាច្រើនបើធ្វើស្រែចំការច្បារដំណាំ ឬធ្វើជំនួញរកស៊ី នឹងបានផលល្អ មានកំរៃ មានទ្រព្យសម្បត្តិ មាស ប្រាក់ របស់មានតំលៃច្រើនចូលមកហូរហៀរ។

ឆ្នាំកុរ (ជ្រូកព្រៃ ពាំកែវ)៖ធាតុទឹកកំពង់មាត់ច្រាំង (ទឹកទន្លេ) មានទឹកចិត្តស្រលាញ់ការងារ ធ្វើអ្វីៗ រមែង ងប់រហូត ជួបសេចក្តីសំរេច ចិត្តបុណ្យសន្ទរទានបើធ្វើរាជការនឹងឈានទៅមុខបានល្អ មានអ្នកឈឺឆ្អាល នឹងចាំជួយកិច្ចការងាររហូត
បើធ្វើស្រែចំការ ច្បារដំណាំ ឬធ្វើជំនួញជួញដូរ ពិតល្អណាស់ នឹងមានផលកំរ៉ៃបរិបូណ៏ដោយភោគទ្រព្យ ហូរហៀរ។សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។

យ៉ាងណាម៉ិញ សូមបួងសួងដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង និងមានសុភមង្គលជារៀងរហូត។

 

 

ប្រភព : សុរិយាគតិចិន (ឆុតបំផុត)

Leave a Reply

Your email address will not be published. Required fields are marked *