មកលេងខ្មែរស៊ុបប្រាយ!!! ប្រពន្ធនឹងកូនតែបែរជាហូរទឹកភ្នែកខ្លួនឯងទៅវិញ(មានវីឌេអូ)

កំពង់ចាម ៖ ផ្ទុះការចាបប់អារម្មណ៍ពេញបណ្ដាញសង្គម ស្របពេលបុរសម្នាក់បានឡើងមកពីប្រទេសកូរ៉េស្ងាត់មិនប្រាប់ដំណឹងសូម្បីតែមួយមាត់ដល់ប្រពន្ធនិងកូននៅខ្មែរ ដែលគិតថាប្ដីមានស្រីក្បត់ខ្លួនដែលរងចាំគ្មានងាករេ តែបែរជាស្រឡាំងកាំងនិយាយអ្វីក៏មិនចេញ ខណៈប្ដីឈរនៅនឹងមុខប្រឡែងកូនស្រីមួយស្របក់ទើបដឹងថាជាប្ដី ក៏ស្ទុះលោតឱបទាំងទឹកភ្នែកមិនដឹងស្រក់ពីណា លាយលំក្ដីរំភើបដូចត្រូវរង្វាន់រាប់ម៉ឺនដុល្លារ ដ្បិតចិត្តនឹករាប់ឆ្នាំរាប់ខែមកហើយ។

ដោយប្រភពពីទំព័រហ្វេសប៊ុកឈ្មោះ អារម្មណ៍ខ្ញុំ ដែលជាពលករកូរ៉េដូចគ្នា ធ្លាប់ពញ្ញាក់អារម្មណ៍ម្ដាយម្ដងហើយនោះ ក៏បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំស៊ុបប្រាយម៉ែ បងប្រុសម្នាក់នេះស៊ុបប្រាយប្រពន្ធ មកលេងខ្មែរស៊ុបប្រាយប្រពន្ធ និងកូនតែបែរជាហូរទឹកភ្នែកខ្លួនឯងទៅវិញ» ភ្លាមនោះ មហាជនជាច្រើនលាត់មាត់សរសើរ ដ្បិតខណៈនោះបុរសជាប្ដីក៏ហូរទឹកភ្នែករួមប្រពន្ធកូនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *