ថ្លៃថ្នូរសមជានារីខ្មែរខ្លាំងណាស់!!…លោកជំទាវ ស្រីតូច ចំណាន និងលោកជំទាវ លី យ៉ាណា ពិតជាស្រស់ស្អាតណាស់ !

ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានឃើញខ្លះមកហើយតាមរយៈសារព័ត៌មានក្នុងបណ្ដាញសង្គមដែលចុះផ្សាយពីសម្រស់របស់លោកជំទាវ ស្រីតូច ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ លី យ៉ាណា ភរិយាអ្នកឧកញ៉ា ហុង ពីវ ថាមានភាពស្រស់ស្អាតកម្រិតណានោះ ។នៅមុននេះបន្តិចដែរ លោកជំទាវ លី យ៉ាណា ភរិយាអ្នកឧកញ៉ា ហុង ពីវ បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្ដាញអ៊ីនស្តារជាមួយនឹងជំទាវ ស្រីតូច ចំណាន នៅក្នុងឈុតសម្លៀកបំពាក់អាវប៉ាក់ហូលផាមួង យ៉ាងស្រស់ស្អាត និងថ្លៃថ្នូរសមជានារីខ្មែរខ្លាំងណាស់ ។


ក្រោយពេលបង្ហោះរូបទំាងនេះបានធ្វើអោយមហាជនកោតសរសើរថាពិតជាស្រស់ស្អាតប្លែកភ្នែកមែនក្នុងសំលៀកបំពាក់បែបប្រពៃណីខ្មែរបុរាណរបស់យើង។

គួបញ្ជក់ថា លោកជំទាវ លី យ៉ាណា និង ស្រីតូច ចំណាន គឺជាអតីតតារាស្រីនៅក្នុងសង្គមសិល្បៈខ្មែរយើង ដែលធ្លាប់ទទួលបាននូវប្រជាប្រិយភាពមិនចាញ់អ្នកសិល្បៈរួមជំនាន់ប៉ុន្មាននោះទេ។

បច្ចុប្បន្នបានក្លាយខ្លួនទៅជាជំទាវ ប្រើជីវិតរស់នៅជាអ្នកមានទ្រព្យសម្បត្តិម្នាក់នៅក្នុងសង្គម ហើយទោះបីជាឈប់ពីការងារសិល្បៈ ក៏ជំទាវទាំងពីរ នៅតែទទួលបាននូវការស្រលាញ់រាប់អានយ៉ាងខ្លាំង ពីមនុស្សជាច្រើននាក់ ដែលធ្លាប់ជាអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅផងដែរ៕

ប្រភពពី ៖ khmeryulong

Leave a Reply

Your email address will not be published. Required fields are marked *

shares