វិធីដែលយើងអាចបណ្តុះផ្សិតក្ងោកបាន !!

+មានពីរវិធី៖
+ វិធីទី១
-យកផ្សិតក្ងោកព្រៃដែលយើងដកមកចំនួន២០ដើមច្របាច់ ឬកិនឲ្យម៉ដ្ឋលាយជាមួយទឹកស្អាតប្រមាណ២លីត្រ រក្សាទុករយៈពេលប្រមាណកន្លះម៉ោង រួចត្រងយកទឹករបស់វា

-រួចយកទឹកនេះស្រោចលើកូនឈើដែលយើងបណ្តុះបំរុងនឹងដាំឲ្យសើមដីក្នុងថង់របស់វាសព្វ នៅពេលយើងយកទៅវាដាំ គឺដូចជាយើងបានដាំផ្សិតក្ងោកទៅជាមួយដែរ។
+វិធីទ២
-យើងធ្វើដូចគ្នានឹងវិធីខាងលើដែរ រួចយកទឹមនេះទៅស្រោចជុំវិញគល់ឈើនៅក្នុងព្រៃ ឬដើមកៅស៊ូក្នុងចំការជាដើម

-យើងត្រូវ កាយដីដីជុំវិញគល់ឈើជម្រៅរាក់ៗប្រមាណកន្លះតឹក រួចស្រោចទឹកមេផ្សិតជុំវិញ រួចរោយអាចម៍គោស្ងួតបន្តិចៗ ហើយកប់ដីថើៗស្តើងពីលើ រួចយកស្លឹកឈើគ្របពីលើ
-បើពេលមានភ្លៀងញឹកញាប់យើងមិនបាច់បន្ថែមទឹកឲ្យវាទេ

តែបើមិនមានភ្លៀងយើងត្រូវស្រោចទឹកពីលើជាប្រចាំដើម្បីឲ្យមានសំណើម
-រយៈពេល១-២អាទិត្យវានឹងចាប់ផ្តើមមានដុះហើយ។

ប្រភពពី ៖ khmeryulong

Leave a Reply

Your email address will not be published. Required fields are marked *

shares