វិធីងាយៗសម្រាប់បងប្អូនចង់បានបន្លែធម្មជាតិហូបនៅតាមផ្ទះ បានទាំងបន្លែធម្មជាតិបានទាំងសួនលំអរជិតផ្ទះ !!!

ជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
វិធីធ្វើ៖-ជាដំបូងយើងត្រូវបណ្តុះកូនពូជសម្រាប់ដាំជាមុនសិន
-យកបាវស៊ីម៉ង់ត៍ដែលប្រើរួចទៅលាងជម្រះជាតិស៊ីម៉ង់ត៍អោយអស់ដើម្បីកុំឲ្យប៉ះពាល់ដល់បន្លែ

-យកដីស្រែស្រទាប់លើ ដីបាតត្រពាំង ឬបឹង លាយជាលាមកគោស្ងួត និងកំទេចស្លឹកឈើងាប់ កំប្លោកស្ងួតហើយដាក់ក្នុងបាវស៊ីម៉ង់

-រួចយកកូនស្ពៃឬដំណាំដែលយើងចង់ដាំមកដាំហើយតែកុំភ្លេចយកចំបើងគ្របគល់វាផង

-ការស្រោចទឹកត្រូវស្រោចពេលព្រលឹមអោយជោគបន្តិចនិងមិនត្រូវអោយត្រូវកំដៅថ្ងៃពេកនោះទេ

-ត្រូវការពារមាន់ ទា និងបក្សីផ្សេងៗកុំអោយចឹកបំផ្លាញបន្លែ។សូមសាកល្បងវិធីងាយៗទាំងនេះ បានទាំងបន្លែបានទាំងសួនលម្អរផ្ទះ៕

ប្រភពពី ៖ khmeryulong

Leave a Reply

Your email address will not be published. Required fields are marked *

shares