ញាក់សាច់ ដេនី​ ក្វាន់ ពេលទៅវត្តលេងសុទ្ធតែ ពាក់មាសធំៗតែម្តង ពិតជាស្រស់ស្អាតណាស់

ប្រិយមិត្តទាំងអស់គ្នាបានស្គាល់ច្បាស់រួចមកហេីយ​ កញ្ញា ដេនី ក្វាន់ គឺជាតារាសម្តែង ដ៏សុិចសុី គួរឲ្យ​ចាប់អារម្មណ៍​ក្នុងប្រទេសកម្ពុជាយើង។ ក្រៅពីអាជីពជាតារាសម្តែង កញ្ញា​ ដេនី ក្វាន់ ក៏មានមុខជំនួញផ្ទាល់ខ្លួនជាច្រើន ដោយធ្វើអោយកញ្ញា រស់នៅក្នុងភាពហុឺហា មានផ្ទះស្អាតៗ​ មានរថយន្តទំនើបជិះ និងមានលុយចាយពេញៗដៃទៀតផង។

យ៉ាង​ណាមិញ​ កាលពី​ព្រឹកមិញ​នេះ​ កញ្ញា​ ដេនី​ ក្វាន់​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ ក្រោយឃើញការតែងខ្លួនរបស់នាង យ៉ាងសមសួននៅក្នុងឈុតប្រពៃណី​ បូករួម​ជាមួយ​គ្រឿង​អលង្ការ​ជាច្រើន​ឈុត​ ទៅវត្តក្នុងថ្ងៃបិណ្ឌ១១នេះ ដែលធ្វើឲ្យ​រូបនាង​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ និង​មានភាព​ទាកទាញជាខ្លាំង។

ប្រភព៖ ​khosja

Leave a Reply

Your email address will not be published. Required fields are marked *