ប្រពៃណាស់!ខេមរៈ សិរី​មន្ដ ឧបត្ថម្ភថវិកាដល់ព្រឹទ្ធា​ចារ្យ គង់ ណៃ ក្នុងឱកាស​ភ្ជុំ

ភ្នំពេញ ៖ ក្នុងឱកាសដែលសមាគមសិល្បៈដឹកនាំ​ដោយផ្ទាល់​អស់ពីកម្លាំងកាយចិត្តរបស់​លោក ហេ​ង ឡុង ​និងលោកស្រី ចន ច័ន្ទលក្ខិណា ទៅធ្វើបុណ្យកាន់បិណ្ឌ​១២នៅវត្តប្រាសាទ នាព្រឹក​មិញ​នេះ​រួមទាំងការផ្ដល់​ឧបត្ថម្ភ​នូវ​ថវិកា គ្រឿងឧបភោគ បរិភោគ ដល់សិល្បករចាស់ជរាប្រមាណជិត៣០រូប​ ក្នុងនោះ​ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានប្រកាស​ពីទឹកចិត្តគួរកោតសរសើរ​របស់តារាចម្រៀងលេងសម្រស់សាច់ដុំ ខេមរៈ សិរីមន្ដ ដែលឧបត្ថម្ភ​ដល់​ព្រឹទ្ធាចារ្យ គង់ ណៃ នូវថវិកានាខែភ្ជុំបិណ្ឌនេះផងដែរ។

លោក ហេង ឡុង បានឲ្យដឹងលើ​ទំព័រហ្វេសប៊ុកផ្លូវការក្នុងខ្លឹមសារភ្ជាប់រូបភាព​ថា «សុំកោតសរសើរ​តារា​ចម្រៀង​ ខេមរៈ​ សិរីមន្ត ដែលបានឧបត្ថម្ភថវិកា​១លានរៀល​ ជូនដល់ព្រឹទ្ធាចារ្យកោសល្យ​វោហារ​​ គង់​ ណៃ​ ខណៈដែលសម្ដេចតេជោ​ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានឧបត្ថម្ភសិល្បកររៀមច្បង​ ២៥រូប​ នូវថវិកា​ ៤០ម៉ឺនរៀល អង្ករ១បាវ មី១កេះ និងត្រីខ១យួរ តាមរយៈ មូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តប្រាសាទ»។


ប្រភព៖dara-news

Leave a Reply

Your email address will not be published. Required fields are marked *