ព្រឺរោម ស្ពានឫស្សីប្រវែង ២៧ម៉ែត្រ សង់ឡើងសម្រាប់សត្វល្មូនឆ្លងកាត់

ឥណ្ឌា៖ ជារៀងរាល់ថ្ងៃ សត្វព្រៃជាច្រើនក្បាល បានរត់កាត់ផ្លូវដែលមានរថយន្តបរកាត់ក្នុងល្បឿនលឿន ជាហេតុបណ្តាលឱ្យសត្វព្រៃទាំងនោះ ជាពិសេសសត្វល្មូនតែងជួបគ្រោះថ្នាក់រៀងរាល់ថ្ងៃ។ ងាកទៅមើលមន្ត្រីអភិរក្សសត្វព្រៃនៅឥណ្ឌា បាននឹកឃើញវិធីសាស្ត្រមួយក្នុងការបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុដល់សត្វល្មូនដោយសង់ស្ពានមួយធ្វើពីឫស្សីប្រវែង ២៧ ម៉ែត្រនៅតាមបណ្តោយផ្លូវភ្នំមួយក្នុងរដ្ឋ Uttarakhand។

ជាធម្មតា សត្វព្រៃដូចជាខ្លារខិន ក្តាន់ គោព្រៃជាដើម អាចចៀសផុតពីគ្រោះថ្នាក់បានងាយស្រួលជាងសត្វល្មូនដោយសារអ្នកបើកបរងាយមើលឃើញពីចម្ងាយ និងអាចបញ្ឈប់រថយន្តបានទាន់ពេលវេលា។ ផ្ទុយទៅវិញ សត្វល្មូនគឺមានការប្រឈមគ្រោះថ្នាក់ខ្ពស់ ដូចនេះហើយទើបស្ពានឫស្សីដែលមន្ត្រីអភិរក្សសត្វព្រៃ បានសង់ឡើងជាពិសេសសម្រាប់សត្វល្មូនឆ្លងកាត់។

គួរបញ្ជាក់ដែរថា ស្ពានដ៏ស្រស់ស្អាតមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍អ្នកដំណើរឱ្យចុះផ្តិតយករូបភាពជាច្រើនផងដែរ។ យ៉ាងណាមិញ មន្ត្រីអភិរក្សសត្វសង្ឃឹមថា ស្ពាននេះនឹងអាចទាក់ទាញសត្វព្រៃឱ្យធ្វើដំណើរឆ្លងកាត់ក្នុងពេលឆាប់ៗនេះ៕

ប្រភពពី ៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *

shares