អស្ចារ្យណាស់បងប្អុន ប្រាសាទស្នឹង ខេត្តបាត់ដំបង កសាងក្នុងសតវត្សរ៍ទី១២ ពិតជាមិនធម្មតា…

បាត់ដំបង៖ ប្រាសាទស្នឹងជាគោលដៅទេសចរណ៍វប្បធម៌មួយ ដែលមានទីតាំងស្ថិតនៅភូមិ ស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ស្ថិតនៅភាគខាងលិចនៃទីរួមខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ ២២,៥៨ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវលេខ ៥៧។

ប្រាសាទនេះត្រូវបានកសាងឡើងក្នុងកំឡុងសតវត្សរ៍ទី១២ ដោយបែងចែកជា ពីរ ផ្នែក គឺ ប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។ ប្រាសាទទាំងពីរនេះ ស្ថិតក្នុងបរិវេណវត្តស្នឹង។ ប្រាសាទទាំងពីរនេះ កសាងអំពីឥដ្ធ នៅលើដីទួល ដែលមានបណ្តោយ ៣០ម៉ែត្រ និងទទឹង២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយចំនួនបីដាច់ដោយឡែកពីគ្នា និងមានមានលក្ខណៈស្រដៀងនឹងប្រាសាទនានាដែលកសាងក្នុងសតវត្សទី១២។

នៅពីខាងក្រោយប្រាសាទ មានព្រះវិហារមួយដែលទើបកសាងថ្មី ហើយស្ថិតនៅក្រោមការគ្រប់គ្រង របស់ គណៈកម្មការវត្តស្នឹង៕

ប្រភពពី ៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *

shares