មកមើលទិដ្ឋភាពទឹកជ្រោះ នៀហ្គារ៉ា ដែលស្រស់ស្អាត និងធំបំផុតលើពិភពលោក

អាមេរិក៖ ទឹកជ្រោះ នៀហ្គារ៉ា គឺជាទឹកជ្រោះដ៏ធំបំផុតក្នុងពិភពលោក ដែលស្ថិតនៅចន្លោះជាយដែនសហរដ្ឋអាមេរិក​ និងកាណាដា។ ទឹកជ្រោះនេះហូរមកពីបឹងអុីរី ចាក់ចូលទៅបឹងអុងតារីយ៉ូ ទឹកជ្រោះនេះបែងចែកជាពីរផ្នែកគឺ ប៉ែកខាងឆ្វេងនៃកោះកាណាដា ដែលមានទឹកធ្លាក់ជារូបទ្រនាប់ជើងសត្វសេះ មានកម្ពស់ ៥១ម៉ែត្រ និងមានទំហំធំ ដែលធ្វើឲ្យទឹកធ្លាក់ចុះពីទីខ្ពស់មានទំហំធំ ដែលបង្កើតបានជាអ័ព្ទ និងចំហាយទឹកគួរឲ្យចង់គយគន់ផងដែរ។

ហើយតំបន់នេះត្រូវគេហៅថា ទឹកជ្រោះកាណាដា ឬ ទឹកជ្រោះដែកក្រចកសេះ ចំណែកនៅប៉ែកខាងស្ដាំនៃកោះអាមេរិក គឺជាបរិវេណផ្នែកខាងក្រោមដែលមានទឹកធ្លាក់ជារង្វង់ព្រះខែ ដែលមានកម្ពស់ ៥៣ ម៉ែត្រ។ ហើយទឹកជ្រោះនេះត្រូវបានគេហៅថាទឹកជ្រោះ អាមេរិក និងជាប់ឈ្មោះជាទឹកជ្រោះដែលស្អាតជាងគេក្នុងពិភពលោក។ បច្ចុប្បន្តទឹកជ្រោះ នៀហ្គារ៉ា បានទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោកឲ្យទស្សនាយ៉ាងច្រើនផងដែរ៕

ប្រភពពី ៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *

shares