សំណាងម្ល៉េះ! បុរសម្នាក់ គ្រាន់តែឈ្នះឆ្នោតត្រឹម១ថ្ងៃ អាចធ្វើអ្នកមានបាន សរុបរហូតដល់….

បរទេស៖ សំណាងគឺជាភាពចៃដន្យមួយដែល មិនមែនចេះកើតឡើងរាល់ពេលនេះទេ ពោលគឺវាអាចកើតដោយម្តងៗដូចជាអព្ភូតហេតុតែប៉ុណ្ណោះ ប្រៀបបីដូចជាឱកាសមួយអញ្ជឹងផងដែរ។

ប៉ុន្តែមនុស្សភាគច្រើនគឺបានចាប់អារម្មណ៍ ទៅលើការខិតខំប្រឹងប្រែង ជាជាងរង់ចាំលុយធ្លាក់មកពីលើមេឃ ដោយពួកគេជឿជាក់ថាមានការតស៊ូប្រឹងប្រែងប៉ុណ្ណោះ ដែលធ្វើឲ្យរូបគេអាចទទួលបានជោគជ័យ ប៉ុន្តែពេលខ្លះសំណាងចៃដន្យអាចនឹងនៅក្បែរខ្លួនយើងជានិច្ច គ្រាន់តែយើងមិនដឹងខ្លួនប៉ុណ្ណោះ។

ដោយឡែកថ្មីៗនេះមាន បុរសមហាសំណាងម្នាក់ ដែលមានឈ្មោះថា Joe B បានឈ្នះរង្វាន់ល្បែងសុីសង Jackpot ដែលមានទឹកប្រាក់១លានដុល្លារផ្ទួនៗគ្នា ចំនួនពីរដងក្នុងរយៈត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ។

ដោយមុនដំបូងគាត់មិននឹកស្មានថាអាចនឹងឈ្នះប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់ដូច្នេះឡើយ ដោយពេលព្រឹកគាត់បានទៅទិញពេលព្រឹកនៅកាសុីណូមួយកន្លែង ប៉ុន្តែដោយសារគាត់មិនអស់ចិត្ត ដល់ពេលល្ងាច​Joe B ក៏បានទៅទិញម្តងឆ្នោតមួយទៀតផងដែរ។

ក្រោយពីបានឃើញដូច្នេះ មិត្តភក្តិនិងក្រុមគ្រួសាររបស់គាត់មានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយស្មានតែយល់សប្តិ សឹងតែមិនជឿសោះថា​ Joe B ឈ្នះរង្វាន់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះត្រឹមរយៈពេលត្រឹមតែមួយថ្ងៃគត់៕

ប្រភពពី ៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *

shares