ចម្លែក​មែន​! ធ្លាប់តែ​ឃើញ​មនុស្ស​បណ្តើរ​ឆ្កែ តែ​ដល់​ឃើញ​បុរស​ម្នាក់​បណ្តើរ​កណ្តុរ…(មានវីដេអូ)

​ប្រទេស​ចិន​៖បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹង​បុរស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​បណ្តើរ​កណ្តុរ​២​ក្បាល ប្រៀប​ដូច​បណ្តើរ​ឆ្កែ នៅលើ​ដងផ្លូវ ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង​។
​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង​តាមរយៈ​វីដេអូ​ចែករំលែក​ដោយ​អ្នកដំណើរ​ម្នាក់ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​បាន​បណ្តើរ​កណ្តុរ​២​ក្បាល នៅលើ​ដងផ្លូវ​។
ប៉ុន្តែ​ទោះបីជាយ៉ាងណា បើតាម​ការសង្កេត​ជាក់ស្តែង គេ​ក៏​បានឃើញ​កណ្តុរ​១​ក្បាល​ក្នុងចំណោម​នោះ គឺ​ហាក់​ស្ថិតក្នុង​សភាព​ងាប់​បាត់ទៅហើយ ដែល​កំពុង​ត្រូវបាន​អូស​នៅលើ​ដី ខណៈ​១​ក្បាល​ទៀត នៅមាន​ជីវិត​រត់​ឆ្លេរ​ឆ្លា ហាក់​ក្នុង​បំណង​រក​ផ្លូវ​រត់ ប៉ុន្តែ មិនអាច​ទៅរួច ព្រោះ​មាត់​របស់​វា​ត្រូវបាន​ចង​នឹង​ខ្សែ​។​ក្រោយពី​បានឃើញ​បែបនេះ មនុស្ស​មួយចំនួន​បាន​និយាយ​លេងសើច​ថា ធ្លាប់តែ​ឃើញ​មនុស្ស​បណ្តើរ​ឆ្កែ ប៉ុន្តែ ខ្ញុំ​ពុំដែល​ឃើញ​បណ្តើ​កណ្តុរ​បែបនេះ ពិតជា​ចម្លែក​មែន​! ក៏មាន​អ្នក​ខឹង​ផងដែរ​ថា បុរស​នេះ​គឺជា​មនុស្ស​មានចិត្ត​ដ៏​ឃោរឃៅ​ទៅលើ​សត្វ​។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *

shares