សប្បាយកប់ហ្មង! បើបានទៅលេងមណ្ឌលគិរី កុំភ្លេចជិះដំរីដើរកម្សាន្ដ មើលទេសភាពវាលស្មៅខៀវស្រងាត់!

ដំណើរ​កម្សាន្ត​តាម​ជិះ​ដំរី​ធានាថា​ពិតជា​ប្លែក​អារម្មណ៍​មែនទែន​នៅពេលដែល​ភ្ញៀវទេសចរ ជាតិ អន្តរជាតិ​បានមក​ដល់ ខេត្តមណ្ឌលគិរី ហើយ​ជ្រើស​រើសយក​ដំណើរ​ទស្សនាចរណ៍ បន្ត​ដោយ​ការជួល​ដំរី​ជិះ​គយគន់​ទេសភាព​តាម​ភូមិដ្ឋាន​បងប្អូន​ជនជាតិ ព្រៃភ្នំ ជ្រលង​ដងអូរ ក៏ដូចជា​តំបន់​ទឹកធ្លាក់ និង វាលស្មៅ​ខៀវស្រងាត់​នោះ​វា​ពិតជា​ប្លែក​អារម្មណ៍​មិនខានឡើយ ។

បើ​ចង់​សាកល្បង​កម្សាន្ត​លើ​ខ្នង​ដំរី សូម​អ​ញ្ចើ​ញ​ទៅកាន់ ភូមិ​ពូ​តាំង ឬ ភូមិ​ពូ​លូ​ង ក្នុង ឃុំ​ពូ​លូ​ង ក្រុង​សែន​មនោ​រម្យ អ្វី​ដែលជា​មោទនៈ​សម្រាប់ ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​នោះ គឺ​ការ​ជិះ​ដំរី​កំសាន្ត​គយគន់​ទេសភាព​ឆ្លងកាត់​ភូមិដ្ឋាន​ព្រៃព្រឹក្សា​ឡើង​ចុះ​ជ្រលង​ភ្នំ និង ទឹកធ្លាក់ បន្ទាប់មក​សំរាក​នៅក្នុង​រោងតង់​តាម​ភូមិ​ជនជាតិភាគតិច​នៃ​ខេត្តមណ្ឌលគិរី​ដែល​នេះ​គឺជា​ដំណើរ​កំសាន្ត​មួយ​ដ៏​គួរឱ្យ​រំភើប​រី​រាយ​បំផុត ។​

ការធ្វើដំណើរ​កម្សាន្ត​ដោយ​ការ​ជិះ​ដំរី​ដើរ​ទស្សនាចរណ៍​នោះ​គឺ​យើង​អាចទាក់ទង​ជួល​ដំរី​ជិះ​បាន​តាមរយៈ​សហគមន៍​ទេសចរណ៍​នៅ ភូមិ​ពូ​តាំង និង ភូមិ​ពូ​លូ​ង​ឬក៏​ទំនាក់ទំនង​តាម រយៈ​សណ្ឋាគារ​ផ្ទះសំណាក់​ដែល លោកអ្នក​ស្នាក់នៅ ដោយ​ដំរី​១​ជិះ​បាន​គ្នា ២ នាក់​ជួល​ក្នុង តំលៃ ២៥ ដុល្លារ​មួយថ្ងៃ ។​

ទាំង ២ សហគមន៍​នៅ ភូមិ​ពូ​តាំង និង ភូមិ​ពូ​លូ​ង នេះ​មាន​ដំរី​សម្រាប់​ជួល​ឱ្យ​ភ្ញៀវទេសចរ​ជិះ​ដើម្បី​គយគន់​ទេសភាព​ចំនួន ១៤ ក្បាល​ហើយ​ចំនួន នេះ​ពេលខ្លះ​ក៏​វា​មិន​គ្រប់​សម្រាប់ ជួល​ឱ្យ​ភ្ញៀវ​ជិះ​ដើរលេង​នោះដែរ ។ ភ្ញៀវ ទេសចរ​ដែល​ចូលចិត្ត​ជិះ​ដំរី​ដើរ​កម្សាន្ត ភាគច្រើន​ជា​ជនបរទេស​ព្រោះ​ពួកគេ​ចង់​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​របៀប​រប​បការរ​ស់​នៅ​ទំនៀម​ទំលាប់​បន្ត​ជាច្រើន​តំណ​មកហើយ​របស់​ជន​ជាតិ​ភាគតិច​ដែល​ពឹង​ផ្អែកលើ​អនុផល​ធម្មជាតិ​នៅ​តំបន់​នោះ ។​

នា​អំឡុងពេល​ធ្វើដំណើរ​ដោយ​ជិះ​ដំរី​នោះ​អ្នកទេសចរ​ក៏​អាច​ពិនិត្យមើល​ពី​ប្រពៃណី ជំនឿ និង ជីវភាព​ប្រចាំថ្ងៃ​របស់​ជនជាតិ​ទាំងនោះ​បាន​ដោយ​ងាយ​ផងដែរ​រួមទាំង​ទស្សនា​ទេសភាព​ដ៏​អស្ចារ្យ​មាន​ព្រៃភ្នំ​ព័ទ្ធជុំវិញ​ទឹកជ្រោះ​ព្រៃភ្នំ​ជ្រលង​ដងអូរ​សត្វព្រៃ និង ជីវ ចម្រុះ​យ៉ាង​សម្បូរបែប​កំពុង​រង់ចាំ​ភ្ញៀវទេសចរ ។

នៅពេល​ឡើងលើ​ខ្នង​ដំរី​ភ្លាម​ប្រាកដជា​រំភើប​ណាស់​ក្នុង​ដំណើរ​ឈានឆ្ពោះ​មួយៗ​របស់​សត្វ​ដំរី​ដ៏​ធំ​ជង្គ្រឹង​ដែលមាន​ហ្មដំរី​ជា​អ្នក​នាំ​ផ្លូវ​ដើរកាត់​ភូមិ​ជនជាតិ​ព្រៃភ្នំ​ដងអូរ​ក្រោម​ខ្យល់ជំនោរ​បក់​ផាត់​លើ​វាលស្មៅ​ទាំងនោះ​មើល​ពីលើ​ខ្នង​ដំរី​ទៅ​មាន​ចលនា​ដូចជា​រលក​ទឹកសមុទ្រ​ហើយរ​សាត់អណ្តែត​ទៅ​ជាប់​នឹង​ជើងមេឃ ៕

Leave a Reply

Your email address will not be published. Required fields are marked *