ភ័យមិនស្ទើរ! កំពុងបត់ជើងសុខៗ ស្រាប់តែឃើញពស់វែកមួយក្បាលបើកវែកប្រុងនឹងចឹក

ឥណ្ឌា៖ ថ្មីៗនេះ ស្ត្រីម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) រស់នៅក្នុងទីក្រុង Coimbatore ភាគខាងត្បូងប្រទេសឥណ្ឌា បានប្រទះឃើញពស់វែកមួយក្បាលប្រវែងប្រមាណ ១.៨២ម៉ែត្រ នៅក្នុងបន្ទប់ទឹក។

បើយោងតាមសម្ដីរបស់ស្ត្រីរូបនោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ គាត់កំពុងបត់ជើងនៅក្នុងបន្ទប់ទឹក ក៏បានឮសូរសំឡេងចម្លែកម៉្យាង។ លុះក្រឡេកមើលស្រាប់តែឃើញពស់វែកមួយក្បាលកំពុងបើកវែកប្រុងនឹងចឹក។ ឃើញដូច្នេះ គាត់ប្រញាប់ប្រញាល់រត់ចេញ ហើយបិទទ្វារបន្ទប់ទឹកយ៉ាងជាប់ និងស្រែកឲ្យសមាជិកគ្រួសារជួយ។

យ៉ាងណាមិញ ក្រោយពីទាក់ទងទៅកាន់ខាងអ្នកជំនាញចាប់សត្វរួចមក ពស់វែកមួយក្បាលនោះត្រូវបានចាប់ដាក់បាវ និងយកទៅព្រលែងក្នុងព្រៃដែលនៅក្បែរនោះ៕

ប្រភពពី ៖ khmerload

shares