បណ្ដាសារម៉ាំមី២៥០០ឆ្នាំ! បង្កប់នូវអាថ៌កំបាំងស្នាមសាក់វេទមន្តគួរឲ្យព្រឺក្បាល,អ្នកវិទ្យាសាស្ត្រនាំសពត្រឡប់ទៅកន្លែងដើម…

KHB/ចម្លែកៗ៖ ២១ឆ្នាំមុននេះ គេកំណាយបានសាកសពអប់ (Mummies)របស់ម្ចាស់ក្សត្រី នៃ ត្រកូលរាជវង្ស ដែលកប់ក្នុងព្រិលអស់រយៈពេល២៥០០ឆ្នាំហើយ នាតំបន់និរតីស៊ីប៊ីរី។ តាមការវិភាគរបស់អ្នកវិទ្យាសាស្ត្រ ម៉ាំមីនេះ ជាអង្គម្ចាស់ក្សត្រី នៃ ខឿនវប្បធម៌ Pazyrykបូរាណកាលទ្រង់មានជីវិតប្រមាណ១០០ឆ្នាំមុនពេលសាសនា Kitoចាប់កំណើត។

ម៉ាំមីនេះ ត្រូវបានថែទាំក្នុងផ្ទាំងទឹកកក នៃ ជ្រលងភ្នំ Altaiអដ្ឋិធាតុរបស់ទ្រង់ត្រូវបានរុំស្រោប ដោយក្រណាត់សូត្រធុនល្អប្រណីតរបស់ចិន។ អ្នកវិទ្យាសាស្ត្រចាត់ទុកថា ទ្រង់បានអនិច្ចកម្មពេលមានព្រះជន្មាយុ ប្រមាណ២៥ព្រះវស្សា និង ជាអ្នកជំងឺដំបូង នៃ រោគមហារីក។ សេះ៦ក្បាលរួមជាមួយខ្សែបានបញ្ចុះជាមួយទុក សំរាប់ជូនដំណើរទ្រង់ទៅពិភពផ្សេង។

នៅក្នុងរបស់របរក៏ឃើញទាំងអាហារ ដែលមានសាច់ចៀមព្រមទាំងកញ្ឆាមួយកញ្ចប់ ដើម្បីជួយកាត់បន្ថយការឈឺចាប់។ ព្រះកេសរបស់ទ្រង់ត្រូវបានកោរទាំងអស់ហើយប្រើសក់ «ក្លែងក្លាយ »ធ្វើពីរោមសេះរួមជាមួយស្នៀតសក់ធ្វើពីស្នែងប្រើស។ ប៉ុន្តែ ប្រការពិសេសបំផុត នៃ សាកសពអប់នេះ គឺស្បែកត្រូវបានថែទាំដ៏ល្អដែលទោះបី ពេលវេលារំលង ទៅ ២៥០០ឆ្នាំក្តី តែគេនៅអាចមើលឃើញយ៉ាងច្បាស់ នូវ រចនាបទរូបសាក់លើស្បែករបស់ សាកសព។ អ្នកទស្សនាទាំងឡាយជឿថា ម៉ាំមីនេះមានរូបសាក់ «ស្រដៀងសម័យទំនើប »ហើយវានឹងទាក់ទាញដួងព្រលឹងខ្មោច ព្រាយ បិសាច។

ការសំរេចចិត្តថា នឹងដាក់តាំងបង្ហាញសាកសពអស់បនេះនៅសារៈមន្ទីរសាធារណៈនៅ Gorno Altaiskជិតទីកន្លែងរកឃើញទ្រង់នោះបានបង្កភ្លើងកំហឹ ងពីសំណាក់ប្រជាពលរដ្ឋជាជនជាតិភាគតិច នៃ រដ្ឋ Altaiចំណុះសហភាពសូវៀត។ ប្រជាជននៅតំបន់នោះឲ្យដឹងថាៈ «ពុំអនុញ្ញាតឲ្យរំខានភាពស្ងប់ស្ងាត់ របស់មនុស្ស ដែលបានស្លា ប់ ពិសេសពុំអាចយករូបភាពរបស់គេបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។ ក្រោយពេលដែលទីបញ្ចុះព្រះសព ត្រូវបានគាស់កកាយពួកខ្ញុំត្រូវរងទទួលនូវគ្រោះរញ្ជួយដី ទឹកជំនន់ ភ្លៀងដុំថ្ម… គឺសុទ្ធសឹងជារឿងពុំដែលកើតមានមុននោះ»៕

ដោយហេតុនេះឯង អាជ្ញាធរកំពុងរៀបចំផែនការនាំយកសាកសពអប់របស់ព្រះអង្គម្ចាស់ក្សត្រី Ukokត្រឡប់ នៅទីបញ្ចុះមុននេះវិញ។ តាមលោក AkaiKineជាមេដឹកនាំគ្រោងការណ៍ឲ្យដឹងថា «សាកសពរបស់ ម្ចាស់ក្សត្រីនឹងត្រូវបានសងត្រឡប់នៅចំកន្លែងចាស់វិញ គឺស្ថិតនៅកំពូលភ្នំនៃជ្រលង Altaiរួចនឹងសាងចេ តីយ៍ទុកជាអនុស្សាវរីយ៍ទៀត»។ ប៉ុន្តែទោះយ៉ាងណាក៏អ្នកវិទ្យាសាស្ត្រ នឹងពុំកប់លុបសាកសពទាំងស្រុងរៀងរហូតទេ ដោយរៀបចំកន្លែងទុកដាក់សមស្របដើម្បីគេអាចនៅបន្តការស្រាវជ្រាវបន្ថែមទៀត៕

ប្រភពពី​ ៖ khbillionaire

shares