រំជួលចិត្ត! ដើម្បីអ្នកម្តាយ សុខចិត្តតែងខ្លួនជាស្រីជាង២០ឆ្នាំ ដោយសារតែ….(មានវីដេអូ)
បុរសម្នាក់ បានស្លៀកពាក់ ឲ្យដូចស្ត្រី អស់រយៈពេល ២០ឆ្នាំ ដើម្បីធ្វើឲ្យម្តាយគាត់ ដែលមានជំងឺប្រសៃប្រសាទ សប្បាយចិត្ត។ ម្តាយវ័យចំណាស់ របស់បុរសនោះ ចាប់ផ្តើមមានបញ្ហាខួរក្បាល ដោយសារតែការស្លាប់ របស់កូនស្រីគាត់។វីដេអូរបស់បុរស ដែលមិនត្រូវបានគេស្គាល់ឈ្មោះ ដោយស្លៀកពាក់ ជាបងស្រីរបស់ខ្លួន ត្រូវបានគេទស្សនាចំនួនជាង ៤លានដង នៅក្នុងបណ្តាញទំនាក់ទំនងសង្គម របស់ចិន ឈ្មោះ Weibo និងត្រូវបានយកចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយចិន ជាច្រើន។
បុរសដែលទំនង ស្ថិតក្នុងវ័យ ៥០ឆ្នាំ រស់នៅក្នុងទីក្រុង Guilin នៃតំបន់ Guangxi ប្រទេសចិន។ គាត់បានមើលថែម្តាយចាស់ជរា របស់គាត់ ដោយស្លៀកសំលៀកបំពាក់ ប្រពៃណៃឲ្យ ដូចបងស្រីរបស់ខ្លួន ដែលបានស្លាប់។
បុរសរូបនោះ បានថ្លែងប្រាប់ បណ្តាញវេទិកាព័ត៌មាន ឌីជីថល Pear Video ថា គាត់ចាប់ផ្តើមស្លៀកពាក់ ជាស្រី ក្រោយពេលម្តាយរបស់គាត់ ចាប់ផ្តើមបង្ហាញសញ្ញា ពីជំងឺប្រសៃប្រសាទ ដោយសារតែការស្លាប់ របស់កូនស្រី របស់គាត់ម្នាក់។
គាត់បន្ថែមថា ម្តាយរបស់គាត់ ចាប់ផ្តើមជឿភ្លាមៗ ថាកូនស្រីរបស់គាត់ បានត្រឡប់មកវិញ នៅពេលគាត់ ស្លៀកពាក់ជាមនុស្សស្រី។
គេអាចឮសូរសម្លេង ស្រ្តីជាម្តាយចំណាស់និយាយថា «នាងគឺជាកូនស្រីរបស់ខ្ញុំ។ ចាប់តាំងពីកូនស្រីរបស់ខ្ញុំម្នាក់ទៀតបានស្លាប់ទៅ នាងក៏បានក្លាយជាកូនស្រីរបស់ខ្ញុំ» ។
លោកក៏បានលើកឡើងចុងក្រោយទៀតដែរថា លោកពិតជាមិនខ្វល់ ហើយក៏មិនខ្មាសអៀនដែរ បើទោះជាមានអ្នកដទៃ សើចចំអក និងពេបជ្រាយមកលើលោកយ៉ាងណាក្តី ព្រោះអ្វីៗដែលលោកធ្វើឡើងមកនេះ គឺដើម្បីម្តាយរបស់លោកតែម្នាក់ប៉ុណ្ណោះ។ ម្តាយរបស់លោកសប្បាយរីករាយខ្លាំងណាស់ ដូច្នេះលោកនឹងនៅតែបន្តធ្វើបែបនេះដើម្បីម្តាយទៀត៕