សូមមេត្តាជួយគាត់ផង! យុវជន ពិកាភ្នែក ខំប្រឹងរៀន រហូតទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តែកំពុងជួបបញ្ហាប្រឈម ដោយខ្វះថវិកា និងកន្លែងស្នាក់នៅ កំឡុងពេលសិក្សា

យុវជន ដែលជាជនពិកាភ្នែកម្នាក់ ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ១៩ សីហា ២០១៩ បានធ្វើការប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួន ដែលរូបគាត់កំពុងតែជួបបញ្ហាប្រឈមមួយចំនួន។ រូបគាត់បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖

“ជំរាបសួរ! ខ្ញុំឈ្មោះ ង៉ោ គឹមណេង ខ្ញុំជាសិស្សនៃវិទ្យាល័យ កំពង់ធំ ដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ១៩ សីហា ២០១៩។ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ខ្ញុំបានទទួលអាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃ ពីក្រសួងអប់រំយុវជន និងកីឡា ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើមហាវិទ្យាល័យរដ្ឋបាលសាធារណ: ជំនាញរដ្ឋបាលសាធារណៈ។

ដោយសារតែបញ្ហាជីវភាព បានធ្វើឱ្យខ្ញុំ ជួបនូវបញ្ហាប្រឈមដូចជា: ១, ទីកន្លែងសម្រាប់ស្នាក់នៅក្នុងកំឡុងពេលនៃការសិក្សា ២, ថវិកាសម្រាប់ផ្គត់ផ្គង់ទៅលើសម្ភារៈសិក្សា លេខទូរសព្ទរបស់ខ្ញុំ 0882983895/0963222137″៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *